ទម្លាប់ដែលធ្វើឲ្យអ្នកមិនងាយជួបនឹងជំងឺលើសសម្ពាធឈាម

យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលធ្វើឲ្យអ្នកមិនងាយជួបនឹងជំងឺលើសសម្ពាធឈាម។ តើមានអ្វីខ្លះទៅ?

  • អ្នកគួរតែកាត់បន្ថយការញ៉ាំប្រៃ ជាពិសេស អាហារកំប៉ុង ផ្អាប់ទុកយូរ និងសាច់អាំងជាដើម ព្រោះអាហារទាំងនេះសុទ្ធតែមានផ្ទុកសារធាតុអំបិលខ្ពស់ទាំងអស់។ នៅពេលដែលអ្នកបរិភោគយូរ ជំងឺលើសសម្ពាធឈាមនឹងកើតមានលើខ្លួនអ្នកជាមិនខានឡើយ។
  • អាហារដែលខ្លាញ់ពេក និងអាហារបំពង សុទ្ធតែជាឃាតករក្នុងការធ្វើឲ្យអ្នកប្រឈមនឹងជំងឺលើសសម្ពាធឈាម។ ដូចនេះ ប្រសិនជាអ្នកចូលចិត្តបរិភោគអាហារទាំងនេះ គួរតែកែទម្លាប់មួយនេះចោលភ្លាម ទើបមិនកើតជំងឺលើសសម្ពាធឈាម។
  • អ្នកគួរតែព្យាយាមហាត់ប្រាណក្នុងពេលព្រឹក ព្រោះវាអាចគ្រប់គ្រងសម្ពាធឈាមរបស់អ្នកឲ្យមានលំនឹង ថែមទាំងការពារសរសៃឈាមរបស់អ្នកមិនងាយរឹងនោះទេ។ ជាពិសេស ក៏អាចជួយបញ្ចេញកាកសំណល់ពីក្នុងសរសៃឈាមផងដែរ ដោយធ្វើឲ្យអ្នកមិនជួបនឹងជំងឺលើសសម្ពាធឈាមឡើយ។
  • ក្នុងពេលព្រឹក អ្នកគួរតែពិសារបន្លែ និងផ្លែឈើឲ្យបានច្រើន ព្រោះក្នុងនោះមានផ្ទុកវីតាមីនច្រើន ព្រមទាំងសារធាតុសរសៃ ដោយអាចជួយបញ្ចេញជាតិពុលមកក្រៅអស់បាន។ ដូចនេះ អ្នកនឹងមិនងាយប្រឈមនឹងជំងឺលើសសម្ពាធឈាមនោះទេ៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds