ស្ទើរតែមិនគួរឲ្យជឿ! មកលេងហ្គីតាអោយមិត្តភក្តិសោះ Laine Hardy អាចត្រលប់ចូលមកប្រកួតក្នុងកម្មវិធី American Idol សារជាថ្មីម្ដងទៀត
ទស្សនិកជនជាច្រើនប្រាកដជាបានស្គាល់ Laine Hardy ដែលជាអតីតបេក្ខភាពរបស់កម្មវិធី American Idol កាលពីរដូវកាលមុនរួចមកហើយ ពេលនេះ laine Hardy បានវិលត្រលប់មកក្នុងកម្មវិធីនេះម្ដងទៀតប៉ុន្តែត្រឹមជាអ្នកលេងហ្គីតាឲ្យមិត្តភក្តិរបស់ខ្លួន ដែលមានឈ្មោះថា Ashton Gill មកពីរដ្ឋ Los Angeless ដែលជាបេក្ខភាពប្រលងក្នុងកម្មវិធី American Idol ២០១៩ នារដូវកាលថ្មីនេះតែប៉ុណ្ណោះ។
នៅក្នុងនោះដែរ Ashton Gill បានជ្រើសរើសបទរបស់ Chris Stapleton មានចំណងជើងថា ” Broken Halos ” មកបកស្រាយបានយ៉ាងពិរោះ អមជាមួយនិងការលេងហ្គីតារបស់ Lainr Hardy ទោះបីជានាងមានការភិតភ័យបន្តិចក៏ពិតមែន តែនាងនៅតែអាចធ្វើឲ្យគណៈកម្មការទាំងបីជ្រើសរើសយករូបនាងដើម្បីទៅកាន់វគ្គបន្ទាប់។
គួរបញ្ជាក់ផងដែរថា Laine Hardy ធ្វើឲ្យគណៈកម្មការទាំងបីមានការភ្ញាក់ផ្អើលខ្លាំងមែនទែនចំពោះការបង្ហាញខ្លួនរបស់កំលោះសង្ហាររូបនេះ រហូតទទួលបានឪកាសក្នុងការបញ្ចេញសមត្ថភាពជាថ្មីម្ដងទៀត។ យ៉ាងណាមិញគេសង្កេតឃើញថា Laine Hardy ធ្វើការបង្ហាញសមត្ថភាពបានយ៉ាងល្អជាងកាលពីប្រលងវគ្គមុន ជាមួយនិងការច្រៀង ការលេងហ្គីតា ពោរពេញទៅដោយទំនុកចិត្ត និងភាពក្លាហាន ធ្វើឲ្យគណៈកម្មការទាំងបីមានការពេញចិត្តយ៉ាងខ្លាំងដែលជាហេតុធ្វើអោយ Laine Hardy ទទួលបានសិទ្ធក្នុងការប្រកួតនៅក្នុងរដូវកាលថ្មីនេះ។ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៖