ឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធបន្លំប្រើឯកសណ្ឋានកងរាជអាវុធហត្ថ

បន្ទាយ​មាន​ជ័យ ៖ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ប្រើប្រាស់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងែ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៤។ ការឃាត់ខ្លួននេះធ្វើឡើង​នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ ឃុំ​.​ស្រុក​ស្វាយចេក ។

លោក​អនុសេនីយ៍ឯក ភិន ចេតនា មេបញ្ជាការ​ស្តីទី​​កងរាជអាវុធហត្ថ​ស្រុក​ស្វាយចេក​បាន​ប្រាប់​ថា ជនសង្ស័យ​មានឈ្មោះ គុ​ជ វិ​តី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ចំការ​គោ ឃុំ​.​ស្រុក​ស្វាយចេក។ លោកថា ក្រោយ​ស្រាវជ្រាវ​បានដឹង​ហើយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្វាយចេក បាន​ចុះ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ដកហូត​មាន​សម្ភារៈ​ប្រើប្រាស់​និង​ឯកសណ្ឋាន​ពណ៌​ទឹកប៊ិច​ដាក់​ឡូ​ហ្គោ (​អ​.​ហ​)១​កំ​ប្លេ ស្បែកជើង​ក​វែង​១​គូ ស្បែកជើង​ក​ខ្លី​១​គូ មួក​ឆាង​ពណ៌​ទឹក​១ មួក​ប៉េ​រ៉េ​១ ខ្សែ​ក្រ​វ៉ា​ន់​១ វិទ្យុទាក់ទង ម៉ូតូ​រ៉ូ​ឡា​១ អាវកាក់​ស្លាក់​សញ្ញា (​អ​.​ហ​)១ ខ្សែ​ក្រ​វ៉ា​ត់​ធំ​រឺ​ខ្សែ​ស៊ិ​ន​ណា​រ៉ុ​ង​១ ពិល​ពណ៌​ខ្មៅ​១ ខ្សែ​បន្តោង​សម្រាប់​ដាក់​កាត​១ កាបូប​ដាក់​ប្រាក់​១ អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ​១​សន្លឹក ដែល​ឃាត់​នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ ឃុំ​.​ស្រុក​ស្វាយចេក ។

លោក​អនុសេនីយ៍ឯក ភិន ចេតនា បាន​បញ្ជាក់​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ និង​សម្ភារៈ​ប្រហាក់ប្រហែល​គ្នា​កងកម្លាំង​បាន​បញ្ជូន​មក​សាកសួរ​នៅ​ទីបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយចេក ដើម្បី​សាកសួរ​តាម​ចម្លើយ​សារភាព​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds