ស្រូវប្រាំង៩៣៨ហិចតាក្នុងខេត្តចំនួន៨ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា
នៅថ្ងៃទី១៦ កុម្ភៈ ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម និងអជ្ញាធរពាក់ព័ន្ធ បានបន្តអន្តរាគមន៍បូមទឹក និងកាយប្រឡាយជួយសង្គ្រោះស្រូវ និងដំណាំរួមផ្សំ ជូនប្រជាពលរដ្ឋចំនួន ៩៣៨ ហិចតា ដែលស្ថិតនៅក្នុងខេត្តចំនួន ៨។ នេះបើតាមការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ស្រូវប្រាំងទាំងប្រមាណជាង៩០០ហិកតា ខាងលើដែកត្រូវបានជួយសង្រ្គោញ រួមមាននៅ៖
១-ខេត្តព្រៃវែង៖ ផ្ទៃដីសង្គ្រោះចំនួន ៣៦៦ ហិចតា ដោយប្រើស្ថានីយបូមទឹក ៤កន្លែង និងម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ៤គ្រឿង
២-ខេត្តស្វាយរៀង៖ ផ្ទៃដីសង្គ្រោះចំនួន ៦១ ហិចតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ៦គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១គ្រឿង
៣-ខេត្តកណ្តាល៖ ផ្ទៃដីសង្គ្រោះចំនួន ១៣៨ ហិចតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ១២គ្រឿង ម៉ាស៊ីនបូមទឹកចល័ត ១២០សេះ ចំនួន ៥គ្រឿង និងម៉ាស៊ីនបូមប្រជាពលរដ្ឋ ចំនួន ៦គ្រឿង
៤-ខេត្តកំពង់ធំ៖ ផ្ទៃដីសង្គ្រោះចំនួន ២៣០ហិចតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ១៤គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១គ្រឿង
៥-ខេត្តកំពត៖ ផ្ទៃដីសង្គ្រោះចំនួន ៧៨ហិចតា ដោយប្រើម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ៣គ្រឿង និងកាយប្រឡាយនាំទឹកប្រវែង២០០ម៉ែត្រ ដោយប្រើអេស្កាវ៉ាទ័រ ចំនួន ២គ្រឿង
៦-ខេត្តកំពង់ស្ពឺ៖ ផ្ទៃដីសង្គ្រោះចំនួន ៣០ហិចតា ដោយប្រើម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ១គ្រឿង
៧-ខេត្តកំពង់ឆ្នាំង៖ ផ្ទៃដីសង្គ្រោះចំនួន ១៥ហិចតា ដោយប្រើម៉ាស៊ីនបូមទឹក ៦៥សេះ ចំនួន ៣គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ១គ្រឿង
៨-ខេត្តពោធិ៍សាត់៖ ផ្ទៃដីសង្គ្រោះចំនួន ២០ហិចតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ១គ្រឿង។