អត្ថប្រយោជន៍ដែលទទួលបានពីផ្លែឪឡឹកល្អចំពោះសុខភាព

ឪឡឹក ជាផ្លែឈើសម្បូរជាតិទឹក និងផ្ទុកវីតាមីន  A C B B6 និងសារជាតិរ៉ែមួយចំនួនដូចជា ប៉ូតាស្យូម ជាកាឡូរីទាប ជាតិសរសៃ។

ដូច្នេះហើយទើបឪឡឹកផ្ដល់អត្ថប្រយោជន៍ដល់អ្នកទទួលទានដូចជា៖

១- បង្កើនជាតិទឹកក្នុងខ្លួន និងបង្កើនសំណើមដល់ស្បែក ប្រឆាំងភាពចាស់

២- ឧស្សាហ៍ញ៉ាំឪឡឹកជាប្រចាំ ជួយធ្វើឱ្យស្បែកស្អាត ទប់ស្កាត់បញ្ហាស្បែកខូចពីកំដៅពន្លឺព្រះអាទិត្យ និងកាត់បន្ថយហានិភ័យនៃជម្ងឺមហារីកស្បែក និងជម្ងឺផ្សេងៗ

៣- ជួយឱ្យគេលក់ស្រួល

៤- ញ៉ាំជាប្រចាំជួយបង្កើនថាមពលដល់រាងកាយ

៥- ជួយពន្លឿនការជាសះស្បើយនៃជម្ងឺ

៦- ពង្រឹងប្រព័ន្ធភាពស៊ាំដល់រាងកាយ ប្រឆាំងនឹងជម្ងឺឆ្លងផ្សេងៗ

៧- ជាតិទឹកដ៏ច្រើនលើសលុបដែលមានក្នុងផ្លែឪឡឹក ជួយលាងសម្អាតជាតិពុលក្នុងខ្លួន និងទប់ស្កាត់ជម្ងឺគ្រួសតម្រងនោមផងដែរ តាមរយៈការប្រព័ន្ធទឹកនោម

៨- ជំនួយដល់សម្ពាធឈាម កាត់បន្ថយហានិភ័យជម្ងឺបេះដូង និងជម្ងឺមហារីក

៩- ពេលយើងទទួលទានឪឡឹក យើងមានអារម្មណ៍ថាឆ្អែត ដូច្នេះ ផ្លែ​ឪឡឹក​មាន​ជាតិ​កាល់ឡូរី​ទាប​​ ទើបឪឡឹកជួយសម្រកទម្ងន់របស់យើង

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open