អត្ថប្រយោជន៍ជាច្រើនយ៉ាងរបស់ផ្លែខ្នុរ
ខ្នុរ ជាផ្លែឈើហូបផ្លែដែលមានរសជាតិផ្អែម និងជូអែម ផ្ទុកទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើនរួមមាន វីតាមីន C និង A, niacin, riboflavin, B-complex, កាល់ស្យូម ប៉ូតាស្យូម ជាតិដែក ស័ង្កសី សូដ្យូម និងអាស៊ីតហ្វូលិក កាបូនអ៊ីដ្រាត និងជាតិសរសៃ Fiber ។
វីតាមីន និងសារធាតុរ៉ែទាំងអស់នេះហើយ ទើបធ្វើឱ្យផ្លែខ្នុរផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាពបន្ទាប់ពីទទួលទានវា រួមមាន៖
១- ប្រឆាំងនឹងជំងឺមហារីក ជំងឺលើសសម្ពាធឈាម ជំងឺក្រពះ និងការរលាក បាក់តេរី និងវីរុស ហើយទ្រទ្រង់ដល់ប្រព័ន្ធការពាររាងកាយ
២- រក្សាសំពាធឈាមឲ្យមានតុល្យភាព ធ្វើឱ្យឈាមដើរស្រួល នឹងជំនួយផលិតគ្រាប់ឈាមក្រហម
៣- បង្ការហានិភ័យជំងឺដាច់សរសៃឈាមក្នុងខួរក្បាល
៤- ជំនួយដល់កម្លាំង
៥- ការពារប្រព័ន្ធភាពស៊ាំប្រឆាំងជំងឺ
៦- ថែរក្សាស្បែក ធ្មេញ ឆ្អឹង និងភ្នែក
៧- ការពារធ្មេញ និងឆ្អឹង ជាតិដែកសម្រាប់ការ
៨- សម្រួលដល់ការរំលាយអាហារ
៩- សម្រកទម្ងន់
១០- បន្ថយអាការអន្ទះអន្ទែង និងបង្ការភាពស្លេកស្លាំង
ចំណាំ៖ ទោះបីជាផ្លែខ្នុរផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងណា ក៏យើងមិនគួរទទួលទានវាច្រើនពេកឡើយ ហើយសម្រាប់អ្នកដែលមានប្រតិកម្មជាមួយផ្លែខ្នុរ គួរតែកុំទទួលទានអី៕