សហពន្ធ័ប្រកាសលទ្ធផលសម្រេចថា រិន ដេវិត ឈ្នះ ធន់ អៀឡៃ ប៉ុន្តែតម្រូវអោយប្រកួតគ្នាម្តងទៀត

បន្ទាប់ពីមានការផ្ទុះភាពចម្រូងចម្រាសជាខ្លាំងជុំវិញលទ្ធផលដែលចៅក្រមផ្តល់ឲ្យកីឡាករ ធន់ អៀងឡៃ ឈ្នះរិន ដេវីត នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ កន្លងទៅ ពេលនេះសហពន្ធ័សម្រេចប្រកាសលទ្ធផលសារជាថ្មីគឺ កីឡាករ រិន ដេវីត គឺជាអ្នកឈ្នះពិន្ទុទៅលើកីឡាករ ធន់ អៀងឡៃ។ នេះបើយោងតាមកិច្ចប្រជុំរវាង ឧកញ៉ា ស្រី ចាន់ថន និងអនុប្រធានទី១ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ខូវ ឆាយ រួមទាំងមន្រ្តីសហព័ន្ធ និងភាគីពាក់ព័ន្ធ។

ការប្រកាសលទ្ធផលជាថ្មីនេះ ក្រោយរកឃើញថា ទឹកទី១ និងទឹកទី២ កីឡាករ រិន ដេវីត គឺជាអ្នកឈ្នះ ហើយទឹកទី៣កីឡាករ ធន់ អៀងឡៃ ជាអ្នកឈ្នះ។ សរុបជាលទ្ធផលគឺ កីឡាករ រិន ដេវីត គឺជាអ្នកឈ្នះពិន្ទុទៅលើកីឡាករ ធន់ អៀងឡៃ ប៉ុន្តែជាសកលក្រោយពេលចប់ការប្រកួតគឺមិនអាចកែប្រែលទ្ធផលបាននោះទេ ដូច្នេះដើម្បីរកច្រកចេញរួមមួយខាងភាគីសហព័ន្ធ ភាគីកីឡាករទាំងសងខាងបានសម្រេចចិត្តរួមគ្នាថា ខ្សែក្រវាត់នឹងត្រូវដកពីកីឡាករ ធន់ អៀងឡៃ មកដាក់នៅស្ថានីយរៀបចំការប្រកួតវិញ ហើយនឹងមានការរៀបចំការប្រកួតសារជាថ្មីម្តងទៀតនាពេលឆាប់ៗខាងមុខនេះរវាងកីឡាករទាំងពីរ។

បើតាមសហពន្ធ័ ការប្រកួតលើកក្រោយនេះនឹងប្រកួត៥ទឹក ស្របពេលជាមួយគ្នាការប្រកួតឡើង វិញនេះនឹងមានការដណ្តើមប្រាក់រង្វាន់ថ្មី ដោយថវិការប្រកួតលើកមុននឹងត្រូវ បែងចែកជាពីរស្មីៗគ្នា គឺកីឡាករ រិន ដេវីត នឹងទទួលបាន $4000 ហើយកីឡាករ ធន់ អៀងឡៃ ទទួលបាន $4000។

ដើម្បីរក្សាឲ្យបាននៅតម្លាភាពក្នុងការកាត់សេចក្តីសម្រាប់ការប្រកួតលើកក្រោយ សហព័ន្ធនឹងជ្រើសរើសមន្រ្តីបច្ចេកទេសចៅក្រម អាជ្ញាកណ្តាលកម្រិតខ្ពស់បំផុតដែលមិនជាប់ជាសាច់ឈាម ឬទំនាក់ទំនង ជាមួយជាមួយកីឡាករឡើយ។ ចំពោះចៅក្រមកាត់សេចក្តីឲ្យ រិន ដេវីត ចាញ់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរនឹងត្រូវពិន័យទៅតាមច្បាប់របស់សហព័ន្ធ។

ថ្វីត្បិតតែដំណោះស្រាយខាងលើមិនទាន់អាចបំពេញចិត្តបងប្អូនអ្នកគាំទ្របាន 100% ប៉ុន្តែនេះគឺជាការចាប់ផ្តើមដ៏ល្អនៅក្នុងវិស័យគុនខ្មែរ ហើយខ្ញុំសង្ឃឹមថា នៅពេលអនាគតមន្ត្រីចៅក្រម លោកនឹងកាត់សេចក្តីដោយសុក្រិតយុត្តិធម៌បំផុត។ ព្រោះការកាត់សេចក្តីរបស់លោកចៅក្រម អាចលើកទឹកចិត្តកីឡាករ តែក៏អាចបំបាក់ទឹកចិត្តកីឡាករផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds