ទីបំផុតរកឃើញម្ចាស់រថយន្ត បើកបុ.ក៣នាក់ឪពុកកូន ស្លា.ប់កូនស្រីអាយុ១០ឆ្នាំនៅខណ្ឌដង្កោហើយ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានស្រាវជ្រាវរកឃើញរថយន្តបង្កជាជនជាតិចិនហើយ ក្រោយបើករថយន្តបុកស្លាប់ក្មេងស្រីម្នាក់ និងរបួស២នាក់នៅតាមផ្លូវ៦០ម៉ែត្រ។

 

សមត្ថកិច្ច បានអោយដឹងថា បន្ទាប់ពីធ្វើការស្រាវជ្រាវ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចរកឃើញរថយន្តបង្កម៉ាកREVO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1520​ ដែលគេយកទៅចតប្លុងចោលនៅមុខអាគារ បុរី អ & អេហ្វ (R&F) ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងបន្តចាប់ខ្លួនអ្នកបើកបរជាជនជាតិចិន​។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះ៣នាក់ឳពុកកូនតូច ជិះម៉ូតូ ហុងដាគុប ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AV-8317 កំពុងធ្វើដំណើរពីត្បូងទៅជើង ត្រូវបានរថយន្តបង្កបើកបុកពីក្រោយ បណ្តាលឱ្យផ្លោងធ្លាក់ចូលប្រឡាយ ហើយរថយន្តបើករត់គេចបាត់។
ជនរងគ្រោះទាំង៣នាក់ឪពុកកូនត្រូវបានគេដឹកតាមម៉ូតូកង់បីយកទៅគ្លីកិកឯកជន មានជ័យ១ តែដោយឃើញក្មេងស្រីរងរបួសធ្ងន់ បានឱ្យក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យគន្ធបុប្ផា ជាអកុសលបានស្លាប់ ក៏ដឹកវិលទៅផ្ទះវិញ។ ក្មេងស្រីដែលបានស្លាប់ មានឈ្មោះ សោម ម៉ូលីកា អាយុ១០ឆ្នាំ ចំណែកឪពុករងរបួសស្រាល ឈ្មោះ សោម សីហាក់ អាយុ៣៥ឆ្នាំ និងកូនប្រុសម្នាក់ទៀតឈ្មោះ សោម បញ្ញា អាយុ៣ឆ្នាំ រងរបួសស្រាល។ ជនរងគ្រោះទាំង៣នាក់ឪពុកកូន មានទីលំនៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
បច្ចុប្បន្នជនជាតិចិនត្រូវបាននាំខ្លួនមកសួរនាំនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds