ខេត្តចំនួន៥ មានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន រយៈពេល៣ថ្ងៃ
(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងទេសចរណ៍ បានអោយដឹងថា រយៈពេល៣ថ្ងៃនៃឱកាសពិធីបុណ្យចូលឆ្នាំចិន ពោលចាប់ពីថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្ញៀវទេសចរដែលបានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប ១,០៥១,៤៧២នាក់ ក្នុងនោះទេសចរជាតិ ៩៩៣,៩៩១នាក់ ទេសចរបរទេស ៥៧,៤៨១នាក់។
របាយការណ៍របាយការណ៍របស់ក្រសួងទេសចរណ៍ បានបញ្ជាក់ពីរាជធានី-ខេត្តដែលទទួលបានទេសចរច្រើនជាងគេទាំង៥ រួមមាន ខេត្តព្រះសីហនុមានទេសចរជាតិ៖ ២៨២,៣៩៦នាក់ និងទេសចរបរទេស៖ ១១,៩០៥នាក់, ខេត្តសៀមរាប មានទេសចរជាតិ៖ ៩៩,៦០០នាក់ និងទេសចរបរទេស៖ ១៨,០៧៧នាក់, ខេត្តបាត់ដំបង មានទេសចរជាតិ៖ ៨៨,៥៧២នាក់ និងទេសចរបរទេស៖ ៨៧៤នាក់, ខេត្តប៉ៃលិន មានទេសចរជាតិ៖ ៧៩,៤២៥នាក់ និងទេសចរបរទេស៖ ២៦៨នាក់ និងខេត្តកែប មានទេសចរជាតិ៖ ៧២.៤៩៤នាក់ និងទេសចរបរទេស៖ ៦៥១នាក់
ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ សេវាកម្មក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនឆ្នាំ២០២៤នេះ គឺប្រព្រឹត្តទៅដោយល្អប្រសើរ ពោលមិនមានបញ្ហាកើតឡើងធំដុំនោះឡើយ៕