ខេត្ត​កំពត ទ​ទួ​ល​​​បាន​ភ្ញៀវ​ទេសចរ​ជាង៦ម៉ឺន នៅក្នុងពិធីបុណ្យចូលឆ្នាំចិនរយៈពេល៣ថ្ងៃ

(កំពត)៖  រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន គិត​ចាប់ពី​ថ្ងៃ​ទី៩ រហូត​ដល់​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ឆ្នាំ២០២៤ ខេត្ត​កំពត ទ​ទួ​ល​​​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​​អន្តរជាតិប្រមាណ​ជាង៦៤.៥២៨នាក់ កើនឡើង ០.៤១% ធៀបនិងរយៈពេលដូចគ្នា ឆ្នាំ​២​០​២​៣​។ នេះបើយោងតាមលោក សយ ស៊ីណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត

ក្នុងនោះភ្ញៀវទេសចរជាតិចំនួន៦២.៩០៥នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិចំនួន១.៦២៣នាក់។ ភ្ញៀវ​ទេសចរ​ភាគច្រើន​ទៅ​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​តំបន់​ដូង​ទេ ឧទ្យានជាតិព្រះមុនីវង្សបូកគោ និង​តំបន់​រមណីយដ្ឋាន​នានា​ទៀត​ក្នុង​ខេត្ត​កំពត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds