បុណ្យចូលឆ្នាំប្រពៃណីចិន៣ថ្ងៃ មានភ្ញៀវសចរជិត៣០ម៉ឺននាក់ ទៅលេងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន រយៈពេលបីថ្ងៃ មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងសម្រាកកម្សាន្ត នៅខេត្តព្រះសីហនុ ពី ថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៤ សរុបប្រមាណ ២៩៤.៣០១នាក់ កើនឡើង១៧,៤៩%។ នេះបើយោងតាមលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។

បើតាមលោក តាំង សុចិត្តគ្រឹស្នា ក្នុងនោះមានភ្ញៀវជាតិ ២៨២.៣៩៦នាក់ កើនឡើង១៥,១៥% និងភ្ញៀវបរទេស១១​.៩០៥នា​ក់ កើនឡើង១២៦,៤១% មានភ្ញៀវតាមជើងហោះហើរចុះចតនៅព្រលាន០៦ជើង មានភ្ញៀវសរុប ៣០៣នាក់ ក្នុងនោះភ្ញៀវជាតិ សរុប ០៤នាក់ ភ្ញៀវអន្តរជាតិ ២៩៩នាក់ ។

ដោយឡែក ភ្ញៀវអន្តរជាតិចូលតាមនាវាទេសចរណ៍ចំនួន៣គ្រឿងមានភ្ញៀវសរុប ៣.៧១៩នាក់ ស្រី១.៩១០នាក់ និងនាវិក ១.៨១៤នាក់ ស្រី៣៧៧នាក់។ ជាមួយគ្នានោះ ភ្ញៀវទេសចរកម្សាន្តតាមបណ្តាកោះនានាសរុបប្រមាណ ៣.៩១២នាក់  កើនឡើង៩,៨៨%ភ្ញៀវជាតិប្រមាណ១.៧៩៧នាក់  ថយចុះ៣,៥៩%ភ្ញៀវបរទេសប្រមាណ២.១១៥នាក់ កើនឡើង២៤,៧០% ។

ភ្ញៀវកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប ២៩០.០៨៦នាក់ កើនឡើង ១៧,៦០% ក្នុងនោះ ភ្ញៀវជាតិ២៨​០.៥៩៥នាក់ កើនឡើង១៥,៣០%ភ្ញៀវបរទេស ៩.៤៩១នាក់ កើនឡើង១៨៧,២៥%៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds