ល្បែងស៊ីសង​គ្រប់​ប្រភេទ​តាម​ប្រព័ន្ធ​អន​ឡាញ​កំពុង​តែ​ដំណើរការ​យ៉ាង​ពេញទំហឹង​នៅ​ក្នុងខេត្តរតនគិរី

ខេត្តរតនគិរី ៖ តាម​ប្រភព​នៅ​ខេត្តរតនគិរី​ បានអោយដឹងថា ល្បែងស៊ីសង​គ្រប់​ប្រភេទ​តាម​ប្រព័ន្ធ​អន​ឡាញ​ដូច​ជា​ជល់​មាន់​ផ្លែកាំបិត និង​កំពុង​តែ​ដំណើរការ​យ៉ាង​ពេញទំហឹង​នៅ​ក្នុង​ក្រុង​បាន​លុង​ទាំងមូល និង​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ទៀត​ក្នុង​ខេត្តរតនគិរី​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​កំពុង​អនុញ្ញាត​ឲ្យ​បើក​លេង​យ៉ាង​អនាធិបតេយ្យ និង​ខ្លាំងក្លា​ណាស់​។

ការបើក​លេងល្បែង​ស៊ីសង​ខុសច្បាប់​នេះ ដោយ​ចំហ​គឺ​លេង​ជា​រៀងរាល់ថ្ងៃ​ដែល​បាន​បង្ក​ការ​រំខាន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ៗ​បរិវេណ​នោះ ។ ការ​បង្ក​ឲ្យ​កើត​មាន​ល្បែងស៊ីសង​ទាំងនេះ ហាក់បីដូចជា​គ្មាន​គោលការណ៍ និង​ទប់ស្កាត់​ឬ​បង្ក្រាប​ឡើយ​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​និង​មន្ត្រី​អាជ្ញាធរ ទំនងជា​ឆ្នាំងបាយ​ប្រចាំ​ថ្ងៃ​ផង​ក៏​មិនដឹង បានជា​មានការ​ត្រូវ​ដង​ត្រូវ​ផ្លែ​និង​គ្នា​រលូន​ល្អ​ណាស់ ទើប​បន្ត​បណ្តែតបណ្តោយ​ឲ្យ​ដំណើរការ​បាន​យ៉ាង​អនាធិបតេយ្យ​បែប​នេះ ។

ប្រភពពីប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ការ​បើក​ឲ្យ​ល្បែងស៊ីសង​តាម​ប្រព័ន្ធ Online គ្រប់​ប្រភេទ​នេះ​ហើយ​ដែល​នាំ​ឲ្យ​ពួក​គាត់​មានការ​ព្រូ​យ​បារម្ភ​អំពី​ករណី​ចោរកម្ម​និង​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសា​និង​បទល្មើស​ផ្សេង​ៗ​ទៀត​កើត​មាន​ឡើង ។ ពួក​គាត់​លើក​ឡើង​ទៀត​ថា ស្ទើរ​គ្រប់​ទីតាំង​ទៅ​ហើយ​ដែល​មាន​ល្បែងស៊ីសង​តាម​ប្រព័ន្ធ Online នោះ​ប្រហែលជា​មាន​ខ្សែ​ខ្នងបង្អែក​មានបុណ្យ​ស័ក្តិធំ នៅ​ចាំ​កាង​ពីក្រោយ​ហើយ ទើប​គេ​ហ៊ាន​ឲ្យ​បើក​លេង​ពេញ​ទូ​ទាំង​ខេត្ត​បែប​នេះ​បាន​។

នៅ​តាម​ទីតាំង​មួយ​ចំនួន​ដែល​កំពុង​តែ​ប្រ​ម៉ូ​ល​ផ្តុំ​គ្នា​លេង​នោះ តែង​ហ៊ោកញ្ជ្រៀវ​យ៉ាង​អ៊ូអរ​បំផុត ដូច​ជា​នៅ​ទីប្រជុំជន​នានា ក្នុង​ក្រុង​បាន​លុង ដូច​ជា​នៅ​ភូមិ​អភិវឌ្ឍ​, ភូមិ​ថ្មី​, ភូមិ​បួន​, ភូមិ​អូរ​កន្សែង និង​តាម​បណ្តា​ស្រុក​ផង​ដែរ​តាម​ទីតាំង​ហាង​ការ​ហ្វេ​។​ល​។

បើ​តាម​អ្នកលេង​ល្បែង​តាម​ប្រព័ន្ធ​Online​នោះ​បង្ហើប​ថា នៅ​តាម​ទីតាំង​នីមួយ​ៗ​គឺ​មាន​អ្នក​ប្រចាំការ​គ្រប់គ្រង​ដោះស្រាយ​ទៀត​ផង បើ​មាន​សមត្ថកិច្ច​ណា​មក​សួរនាំ ។ ប្រជាពលរដ្ឋ​រស់​ក្បែរ​ទីតាំង​លេងល្បែង Online ទាំងនោះ​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ភូមិ ស្រុក​នានា ក្នុង​ខេត្តរតនគិរី​ទាំងមូល​នេះ​កើត​មានការ​បើក​ឲ្យ​លេង​ស្ទើរតែ​គ្រប់​ភូមិ​ទៅ​ហើយ​តាម​ភូមិសាស្ត្រ​ដាច់​ស្រយាល ។

ប្រភព​ពី​សមត្ថកិច្ច​ក៏​បាន​បង្ហើប​ដែរ​ថា ការ​បើក​ឲ្យ​លេងល្បែង​ស៊ីសង តាម Online គ្រប់​ប្រភេទ​ទាំង​អស់នោះ ក៏​ធ្លាប់​មាន​ប្រជាពលរដ្ឋ​មក​ប្តឹង​ញឹកញាប់​ដែរ​ឲ្យ​ជួយ​ចុះ​បង្ក្រាប និង​ទប់ស្កាត់ ព្រោះ​សមាជិ​ក​ខ្លួន​រង​គ្រោះ​ចាញ់ល្បែង​ខាតបង់​ការងា​ទំនាស់​ក្នុង​គ្រួសា​អំពើ​ហិង្សារ​ជាដើម​ផង និង​ក៏​ធ្លាប់​មាន​លេង​ចាញ់​អស់​លុយ​ច្រើន​រហូត​ដល់​ជំពាក់​មេបន​ល្បែង​នោះ មាន​លក់​គោក្របី​យស​ង​គេ​ទៀត​ផង​ក៏​មាន​ដែរ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds