អត្ថប្រយោជន៏omega 3
mega 3 ភាគច្រើនត្រូវបានស្គាល់ថាជាប្រភេទខ្លាញ់ដែលគេបន្ថែមចូលទៅក្នុងគ្រឿងសម្អាង ថ្នាំពេទ្យ ទឹកដោះគោសម្រាប់កូនក្មេង ឬមាននៅក្នុងប្រេងឆាជាដើម។ omega 3 ឬ omega-3 fatty acids វាមានបីប្រភេទ គឺ ALA, EPA និង DHA ហើយ វាមានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់មនុស្ស និងខួរក្បាល សារៈសំខាន់ទាំងនោះមានដូចជា ៖
១. ប្រឆាំងនឹងជំងឺថប់អារម្មណ៍ និងស្រ្តេស
ជំងឺស្រ្តេស និងជំងឺថប់បារម្ភ ជាជំងឺផ្លូវអារម្មណ៍ដែលមនុស្សបច្ចុប្បន្នកំពុងជួបប្រទះ ជុំវិញសកលលោក។ ដ្បិតតែជំងឺនេះបណ្តាលមកពីមជ្ឈដ្ឋានខាងក្រៅដែលប៉ះពាលដល់ផ្លូវអារម្មណ៍យើងក្តៅ ក៏ដំណើររបស់វាគឺទាក់ទងនឹងអរម៉ូន និងសារធាតុមួយចំនួននៅក្នុងសកម្មបណ្តាលឱ្យយើងកើតនូវភាពស្រ្តេស និងថប់បារម្ភនេះដែរ។
២. បង្កើនសុខភាពភ្នែក
ជាប្រភេទនៃ omega 3 ដែលជាទម្រង់ចម្បងរបស់ retina នៅក្នុងកែវភ្នែករបស់យើង ប្រសិនបើកង្វះ DHA កើតមាន វាអាចបណ្តាលឱ្យគំហើញរបស់យើងថយចុះ។
៣. ជំនួយដល់ខួរក្បាល
DHA ដែលមានទៅដល់ 40% នៃ polyunsaturated fatty acid នៅក្នុងខួរក្បាល និង 60% នៅក្នុង retina របស់ភ្នែក វាគ្មានអ្វីដែលគួរឱ្យភ្នាក់ផ្អើលនោះទេ ដែល Omega 3 ជួយដល់ភ្នែក និងខួរក្បាលនោះ ដោយសារតែ DHA ដែលជាក្រុមរបស់ Omega 3 វាជាធាតុផ្សំដែលមាននៅក្នុងខួរក្បាល និងភ្នែករបស់យើងរាល់គ្នា ម្យ៉ាងវិញទៀតការទទួលទាល Omega 3 គ្រប់គ្រាន់នៅដំណាក់រក្សាគត៌ វាមានទំនាក់ទំនងនឹងទារកដូចជា បង្កើនប្រាជ្ញា បង្កើនសមត្ថភាពខួរក្បាលផ្នែកប្រាស្រ័យទាក់ទង កាត់បន្ថយហានីភ័យបណ្តាលមកពីជំងឺ autism, ADHD និងជំងឺចលនាអាវយវៈមិនប្រក្រតី។
៤. កាត់បន្ថយហានីភ័យនៃជំងឺបេះដូង
ជំងឺបេះដូងវា ជាជំងឺដែលបង្កឡើងដោយស្ងៀមស្ងាត់បំផុត ហើយក៏ជាជំងឺដែលធ្វើឱ្យប្រជាជនលើពិភពលោកស្លាប់ច្រើនផងដែរ។ មានការស្រាវជ្រាវជាច្រើនបានឱ្យដឹងថា ការទទួលទាន omega 3 វាអាចកាត់បន្ថយហានីភ័យបណ្តាលមកពីជំងឺបេះដូងបាន អ្វីដែលomega3 ជួយដល់បេះដូងនោះ ដោយវាមានលទ្ធិភាពកាត់បន្ថយសារធាតុ triglycerides ក្នុងកម្រិត 15-30% ព្រមទាំង កាត់បន្ថយ សម្ពាធឈាមក្នុងសរសៃឈាមសម្រាប់អ្នកដែលមានជំងឺលើសឈាម ដោយបង្កើនបរិមាណ cholesterol ដែលល្អសម្រាប់សុខភាព (HDL) មួយវិញទៀត វាអាចបង្កាមិនឱ្យមានការស្ទះសរសៃឈាម ព្រមទាំងធ្វើឱ្យសរសៃឈាមដែលដឹកនាំអុកស៊ីសែនពីបេះដូងទៅផ្នែកផ្សេងៗនៃរាងកាយ មានសុខភាពល្អ។
៥. ប្រឆាំងនឹងជំងឺរុំារៃ
ជំងឺរុំារៃ ជាជំងឺភាពច្រើនកើតឡើងនៅពេលដែលសរីរៈ ក្នុងសារពាង្គកាយយើង ធ្វើការខុសប្រក្រតី ឬមិនដំណើរការជាដើម តួយ៉ាងដូចជាជំងឺទឹកនោមផ្អែម ឬជំងឺលើសឈាមជាដើម។
ជំងឺប្រភេទទាំងនេះ អាចព្យាលបាន ឬមិនអាចព្យាបាលឱ្យជាសះស្បើយនោះទេ ហើយវាតម្រូវឱ្យយើងត្រួតពិនិត្យមើលសុខភាពជាប្រចាំ និងធ្វើតាមការណែនាំរបស់វេជ្ជបញ្ជា ដើម្បីបង្កាកុំឱ្យជំងឺនេះកាន់តែធ្ងន់ធ្ងរ។
ក្នុងនេះ omega 3 វាអាចកាត់បន្ថយការរីករាលដាលរបស់ជំងឺទាំងនេះបាន មានការសិក្សាបឋមជាច្រើនបានបង្ហាញថា ការទទួលទាន omega 3 គ្រប់គ្រាន់ ក្នុងដំណាក់កាលដំបូងនៃជំងឺ វាអាចកាត់បន្ថយការរីកចម្រើននៃជំងឺទឹកនោមផ្អែម។
៦. បញ្ចៀសជំងឺមហារីក
មហារីកជាជំងឹដែលសាហាវ និងគ្រប់គ្នាមិនចង់ឱ្យវាកើតមាន omega 3 ក៏ជាសារធាតុមួយប្រភេទដែលអាចបញ្ចៀសការកកើតនូវជំងឺមហារីកនេះផងដែរ។ មានការសិក្សាបឋមមួយបានសិក្សាទៅក្រុមមនុស្សដោយផ្តល់ឱ្យពួកគាត់នូវ omega 3 ទៅតាមលទ្ធផលអត្រានៃការកកើតនេះកោសិកាមហារីកបានថយចុះដល់ 55%។
៧. ជំនួយដល់សុខភាពសន្លាក់
ជំងឺពុកឆ្អឹង និងបញ្ហាសន្លាក់វាកើតឡើង បណ្តាលឱ្យឆ្អឹងយើងចុះខ្សោយ មានការសិក្សាបឋមបានបង្ហាញថា omega 3 វាបានចូលរួមក្នុងការរក្សាសុខភាពឆ្អឹងរបស់យើងឱ្យស្ថិតនៅលក្ខណៈរឹងមាំ ដោយបង្កើនបរិមាណ កាល់ស្យូមនៅក្នុងឆ្អឹងឱ្យកើតឡើង។ omega 3 វាក៏អាចកាត់បន្ថយការឈឺចាប់ត្រង់សន្លាក់ និងបង្កើនសុខភាពក្នុងតំបន់សន្លាក់របស់យើង។
៨. ជំនួយដល់ការទទួលដំណេក
ការទទួលទានដំណេកគ្រប់គ្រាន់ គឺជាកត្តាចម្បងក្នុងការរក្សាសុខភាពឱ្យបានរឹងមាំ មានការសិក្សាជាច្រើនបានបង្ហាញថា ការគេងមិនគ្រប់គ្រាន់វាអាចបណ្តាលឱ្យយើងងាយឆ្លងជំងឺ ឡើងគីឡូ បង្កជាជំងឺទឹកនោមផ្អែម និងជំងឺថប់បារម្ភ។
ការប្រើប្រាស់បរិមាណ omega 3 សមស្រប វាអាចជួយដល់ដំណេករបស់យើង omega 3 ប្រភេទ DHA វាកាត់បន្ថយអរម៉ូន melatonin នៅក្នុងខ្លួនរបស់យើង ហើយអនុញ្ញាតឱ្យយើងឆាប់ដេកលក់។ មានការសិក្សាជាច្រើនបានបញ្ជាក់ថា ការទទួល omega 3 វាជួយដល់ការដេកស្កប់ស្កល់ និងដេកបានគ្រប់គ្រាន់។
៩. បង្កើនសុខភាពស្បែក
DHA ជាសារធាតុដែលមាន នៅក្នុងស្បែករបស់យើង វាមានមុខងារក្នុងការរក្សាសុខភាពភ្នាសកោសិកាស្បែករបស់យើង។ ស្បែកដែលមានសុខភាពល្អវាបង្ហាញឱ្យឃើញថាមានភាពរលោង មានសំណើម និងគ្មានស្នាមជ្រីវជ្រួញ ម្យ៉ាងវិញទៀត EPA ដែលជាក្រុមមួយនៃ omega 3 វាក៏ចូលរួមចំណែកក្នុងការជំនួយដល់ស្បែករបស់យើងដែរ ដូចជា គ្រប់គ្រងការផលិតខ្លាញ់ក្នុងរន្ធរោម និងរក្សាស្បែកមិនឱ្យស្ងួត បញ្ចៀសការកកខ្លាញ់នៅក្នុងរន្ធរោម ដែលបណ្តាលឱ្យកើតជាមុន កាត់បន្ថយភាពចាស់របស់ស្បែក .ល.។
omega 3 វាក៏អាចការពារស្បែករបស់យើងពីកម្តៅព្រះអាទិត្យ ហើយប្រភេទ EPA វាជួយការពារស្បែកយើងពីកម្តៅព្រះអាទិត្យដែលចូលទៅបំផ្លាញ collagen នៅក្នុងស្បែករបស់យើង៕