កម្ពុជាបន្តឡើងកម្ដៅចន្លោះពី៣៣-៣៦អង្សាសេពីថ្ងៃទី១០ដល់ថ្ងៃទី១៣កុម្ភៈ
ប្រទេសកម្ពុជាបន្តរងនូវរលកកម្ដៅរយៈពេល ៣ថ្ងៃបន្តទៀត ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ ដោយមានកម្រិតសីតុណ្ហភាពអតិបរមាចន្លោះពី ៣៣ដល់ ៣៦អង្សាសេ នៅតាមតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។
ទន្ទឹមនឹងមានរលកកម្ដៅក្នុងកម្រិតសីតុណ្ហភាពពី ៣៣ដល់ ៣៦អង្សាសេ កម្ពុជាក៏មានសីតុណ្ហភាពអប្បរមាចន្លោះពី ២០ដល់២៧អង្សាសេផងដែរ។ ជាមួយគ្នា កម្ពុជាមានខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ១ទៅ៣ម៉ែត្រក្នុងមួយវិនាទី៕