អាជ្ញាធរជាតិអប្សរា ព្យាយាមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកក្នុងរមណីយដ្ឋានអង្គរដើម្បីរួមចំណែកក្នុងការជួយដល់បរិស្ថាន
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា ព្យាយាមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកមួយជំហានម្តងៗ នៅក្នុងរមណីយដ្ឋានអង្គរដើម្បីរួមចំណែកក្នុងការជួយដល់បរិស្ថានឱ្យកាន់តែប្រសើរ
អាជ្ញាធរជាតិអប្សរា បានកែសម្រួលរោង និងរបងហ៊ុមព័ទ្ធនៅតាមការដ្ឋានជួសជុលនានាក្នុងតំបន់អង្គរ ដោយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាតង់ ឬស្បៃមួយជំហានម្តងៗ ដោយប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដូចជា ឫស្សីជំនួសវិញ៕