រថយន្ត ALPHARD បើកបុករបាំងផ្លូវល្បឿនលឿន ក្រឡាប់ស្លា.ប់៥នាក់ របួសធ្ង.ន់២នាក់

កំពង់ស្ពឺ ៖ រថយន្តALPHARDមួយគ្រឿង បើកបរលឿនជ្រុលទៅបុករបាំងផ្លូវល្បឿនលឿន ក្រឡាប់ផ្ងារជើង ស្លាប់៥នាក់នៅកន្លែង និងរងរបួសធ្ងន់២នាក់ កាលពីវេលាម៉ោង៧និង១២នាទី ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវល្បឿនលឿន គីឡូម៉ែត្រលេខ២០-២១ ហួសច្រកចេញកំពង់ស្ពឺកើតបន្តិច ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តALPHARDមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-6657  បើកបេដោយស្ត្រីម្នាក់ រួមដំណើរជាលក្ខណៈគ្រួសារ សរុបគ្នា៧នាក់ ក្នុងដំណើរឆ្ពោះកម្សាន្ត ក្រុងព្រះសីហនុ ជាអកុសលមកដល់កន្លែងកើតហេតុ បានជ្រុលទៅបុករបាំងផ្លូវល្បឿនលឿន ក្រឡាប់ផ្ងារជើងស្លាប់៥នាក់នៅកន្លែង និងរងរបួសធ្ងន់២នាក់។

ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ច សហការណ៍ជាមួយក្រុមអន្តរាគមន៍ ក្រុមហ៊ុនផ្លូវល្បឿនលឿន ដឹកបញ្ជូនជនរងរបួសធ្ងន់២នាក់ ទៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចសហការ ដើម្បីស្រាវជ្រាវ ប្រគល់ជូនទៅក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds