ADB​សរសើរ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស ​ថា​ជា​ឱកាស​គន្លឹះ​សម្រាប់​ទាក់ទាញ​វិនិយោគិន​បរទេស

ថ្លែងក្នុងឱកាសចូល​ជួប​សម្តែង​ការគួរសម​ជាមួយ​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី Rachel Thomson នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) បាន​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​អាណត្តិ​ទី​៧​នេះ​ចំពោះ​ការដាក់ចេញ​នូវ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​យុវជន​ក្រុម​គោលដៅ​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ចំនួន​១.៥​លាន​នាក់​។

នៅក្នុងឱកាសនោះ លោក​រដ្ឋមន្ត្រី បាន​ថ្លែងប្រាប់​ADB ​ពី​ផែនការ​ជា​យុទ្ធសាស្ត្រ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុងការ​បណ្តុះបណ្តាល​យុវជន​មកពី​គ្រួសារ​ក្រីក្រ​ឱ្យស្រប​ទៅតាម​បំណង​ដ៏​ពិសិដ្ឋ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ចង់ឃើញ​យុវជន​កម្ពុជា​ដែលជា​កម្លាំងចលករ​សេដ្ឋកិច្ច​ដ៏​សំខាន់ មាន​ជំនាញ​ជាក់លាក់​ច្បាស់លាស់​ស្របតាម​ស្តង់ដារ​ដែលមាន​គុណ​វុ​ឌ្ឍ​និ​នៃ​ការបណ្តុះបណ្តាល​ច្បាស់លាស់​ដែលជា​កត្តា​ធ្វើឱ្យ​សិក្ខាកាម ទទួលបាន​នូវ​ការងារ​សមរម្យ​ជាង​មុន​ដើម្បី​លើក​ស្ទូ​យ​ជីវភាព​ក្រុមគ្រួសារ​ឱ្យ​កាន់តែ​ប្រសើរ​។

ក្រោយ​ការ​បង្ហាញ​ពី​ចក្ខុវិស័យ និង​សកម្ម​ភាពជា​យុទ្ធសាស្ត្រ​របស់​ក្រសួង សមាជិក​គណៈកម្មាធិកា​រ​នាយក​របស់​ADB​រូបនេះ បាន​សង្កត់ធ្ងន់ថា ការបណ្តុះបណ្តាល​បច្ចេក​ទេស​ដល់​យុវជន គឺជា​ឱ្យ​កាស​គន្លឹះ​សម្រាប់​ប្រទេស​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ប្រទេស និង​ទាក់ទាញ​អ្នកវិនិយោគ​ដែល​កំពុង​សំឡឹង​មកកាន់​តំបន់​អាស៊ីអាគ្នេយ៍​។

ដោយឡែក​លោក​រដ្ឋ​មន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ការវាយតម្លៃ​ខ្ពស់​របស់​ភាគី​ADB​លើ​កម្មវិធី​បណ្តុះបណ្តាល​ថ្នាក់ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ទន្ទឹមនឹងនោះ​លោក​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ADB​ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ក្រសួង​តាំងពីដើម​កន្លងមក​។ មុននឹង​បញ្ចប់​ភាគី​ADB បានបញ្ជាក់​ជូន​លោក​រដ្ឋមន្ត្រី​ថា ធនាគារ​អភិវឌ្ឍ​អាស៊ី បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​បន្តសកម្មភាព​ជួយ​ជ្រោមជ្រែង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លើ​ផែនការ​អាទិភាព​របស់​ខ្លួន​ដើម្បី​បន្ត​លើកកម្ពស់​និង​វឌ្ឍនភាព​ចំពោះ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត​៕

May be an image of 2 people, dais, the Oval Office and textMay be an image of 7 people, dais and the Oval OfficeMay be an image of 2 people

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds