តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ពី២០-៣០%

(ភ្នំពេញ)៖ ឥទ្ធិពលជ្រលងសម្ពាធទាបខ្សោយគ្របដណ្តប់លើតំបន់មាត់សមុទ្រ ខណៈតំបន់វាលទំនាប និងតំបន់ខ្ពង់រាបទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ខ្សោយ រួមជាមួយនឹងខ្យល់មូសុងឦសានខ្សោយ អាចមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ពី២០-៣០% នៅតំបន់មាត់សមុទ្រ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤៖ តំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមាពី២៤-២៧°C និងសីតុណ្ហភាពអតិបរមាពី៣៤-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី២២-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៥°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី នឹងអាចមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ពី២០-៣០%
⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds