អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យមន្ត្រីច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ​ មានការរួបរួមសាមគី្គភាពផ្ទៃក្នុង

ព្រះសីហនុ៖ ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយបុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ​ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យមន្ត្រីច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ​ មានការរួបរួមសាមគី្គភាពផ្ទៃក្នុង និងគោរពអនុវត្តឱ្យបានល្អតាមតួនាទីភារកិច្ចរបស់នគរបាលអន្តោប្រវេសន៍។

 

លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ ដែលបានប្រចាំការនៅតាមប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិសូមយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនភ្ញៀវទេសចរណ៍អន្តរជាតិដែលបានធ្វើដំណើរតាមច្រកទ្វារកំពង់ផែ ដោយវិជ្ជាជីវៈ និងមានការកត់ត្រាឲ្យបានច្បាស់លាស់នូវដំណើរចេញចូលរបស់ភ្ញៀវទេសចរណ៍ ទោះបីចូលមកក្នុងរយៈពេលខ្លីក៏ដោយ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ក៏បានផ្ដាំទៅកាន់មន្ត្រីនគរបាលអន្តោប្រវេសន៍ក្នុងខេត្តព្រះសីហនុទាំងអស់ ត្រូវគ្រប់គ្រងឱ្យបាននូវចំនួនជនបរទេសដែលបានស្នាក់នៅក្នុងខេត្ត និងជនបរទេសអន្តោប្រវេសន្ត ជាពិសេសការលួចឆ្លង ដែន ឧក្រិដ្ឋកម្ម ការជួញដូរខុសច្បាប់តាមផ្លូវទឹក។ ទន្ទឹមនេះ មន្ត្រីនគរបាលអន្តោប្រវេសន៍ ត្រូវតែចូលរួមផ្សព្វផ្សាយទប់ស្ដាក់ការជួញដូរមនុស្សខុសច្បាប់ និងការជួញដូរគ្រឿងញៀនខុសច្បាប់ផងដែរ។ លោកថា «មន្ត្រីនគរបាលអន្តោប្រវេសន៍នៅតាមច្រកទ្វារកំពង់ផែអន្តរជាតិ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនភ្ញៀវទេសចរណ៍អន្តរជាតិដែលបានធ្វើដំណើរតាមច្រកទ្វារកំពង់ផែឱ្យបានល្អប្រកបដោយវិជ្ជាជីវៈ»

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds