បណ្ដេញ អធិការរងនគរបាលក្រុងបាត់ដំបង ចេញពីក្របខណ្ឌ័ ល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តស សុខា សម្រេចបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខណ្ឌលោកអនុសេនីយ៍ឯក ញឹម ច័ន្ទរតនៈ អធិការរងនគរបាលក្រុងបាត់ដំបង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មូលហេតុល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ។
យោងតាមសេចក្ដីសម្រេចក្នុងប្រការ ១ ត្រូវបានអនុវត្តវិន័យកងកម្លាំង ចំពោះលោកអនុសេនីយ៍ឯក ញឹម ច័ន្ទរតនៈ អត្តលេខ ៧៤៨៥៥ អធិការរងនគរបាលក្រុង បាត់ដំបង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញ ពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។
ប្រាក់បៀវត្ស និងរបបឧបត្ថមផ្សេងៗ ត្រូវបានកាត់ផ្ដាច់ និងលុបចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខេមេសា ឆ្នាំ២០២៤ តទៅ៕