ស្នងការខេត្តកំពតប្រកាសអោយម្ចាស់រថយន្តFord ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់២នាក់នៅស្រុកដងទង

កំពត៖ ស្នងការនគរបាលខេត្តកំពត នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានជូនដំណឹងជាសាធារណៈដល់ម្ចាស់រថយន្ដ Ford មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា-MENGPECH ដើម្បីចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យជនរងគ្រោះ២នាក់ស្លាប់ នៅស្រុកដងទង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤កន្លងទៅ ហើយរត់គេចខ្លួនបាត់។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា ម្ចាស់រថយន្ដបង្ករូបនេះ ឈ្មោះ ផល្លា ស៉ីម៉េង រស់នៅភូមិ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ លោកបានកំណត់ឲ្យម្ចាស់រថយន្ដបង្កនេះ ត្រូវចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ នៅស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds