តុលាការខេត្តព្រះវិហារចោទ​ប្រកាន់ និងឃុំខ្លួន​ខ្មែរ-វៀតណាម និងខ្មែរ-ឥស្លាម ២នាក់​ ពាក់ពន្ធសំណុំរឿងគ្រឿងញៀ.ន ជាង ១តោន

ខេត្តព្រះវិហារ៖ អ្នកនាំពាក្យតុលាការ សាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នេះ បានចេញប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីសំណុំរឿង ព្រហ្មទណ្ឌលេខ២៦ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ដែល​មានជនត្រូវចោទចំនួន ២នាក់ ជាប់ចោទ​ពីបទល្មើសដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅស្រុកជ័យសែន ខេត្តព្រះវិហារ អំឡុង ខែមករា ឆ្នាំ២០២៤ ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាង គ្រឿងញៀនទម្ងន់១ ០២១គីឡូក្រាម។

យោងតាមសេចក្តីប្រកាសពព័ត៌មានរបស់អ្នកនាំពាក្យតុលាការ សាលាដំបូងខេត្តព្រះវិហារ បានអោយដឹងថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខៈ២៦ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ទាក់ទងទៅនឹងករណី ដឹកជញ្ជូន សមគំនិតដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារ ធាតុញៀន ដែលមានជនត្រូវចោទដូចខាងក្រោម៖

ទី១-ឈ្មោះ វ៉ាន់ មឿង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ-វៀតណាម សញ្ញាតិខ្មែរ (ឃុំខ្លួន) ត្រូវបានតំណាង អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចោទប្រកាន់ពីបទៈ ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្ត នៅភូមិនៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែល មានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០ កថាខណ្ឌ២ កថាខណ្ឌ៧ ចំណុច៤ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន។

ទី២-ឈ្មោះ ម៉ឹន សាក់រាំវី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ-អ៊ីស្លាម សញ្ញាតិខ្មែរ (ឃុំខ្លួន) ត្រូវបានតំណាង អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចោទប្រកាន់ពីបទៈ សមគំនិត ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅ ភូមិនៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមាន ចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤០ កថាខណ្ឌ២ កថាខណ្ឌ៧ ចំណុច៤ នៃច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន។

ក្រោយពីបានស្តាប់ចម្លើយរបស់ជនត្រូវចោទឈ្មោះ វ៉ាន់ មឿន និងឈ្មោះ ម៉ុន សាក់រាំវី ពិនិត្យលើភស្តុតាងគ្រឿង ញៀនចំនួន១ ០២១.២ (មួយពាន់ម្ភៃមួយក្បៀសពីរ) គីឡូក្រាម រួចមក ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារបាន សម្រេចឃុំខ្លួនលើជនត្រូវចោទឈ្មោះ វ៉ាន់ មឿង និងឈ្មោះ ម៉ឹន សាក់រាំវី និងបន្តបើកការស៊ើបសួរលើជនត្រូវចោទខាងលើ នេះ និងស្រាវជ្រាវបន្ថែមលើជនដែលពាក់ព័ន្ធដទៃទៀត ដើម្បីឈានដល់ការស្វែងរកចាប់ខ្លួនជនត្រូវចោទ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds