ក្រយ៉ៅគុកមែន..! ទើបចេញពី​ព​ន្ធនាគារបាន​ជាង​៣០​ថ្ងៃ​ ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅសារជាថ្មី ពីបទលួច

បាត់ដំបង​៖ អតីត​ទណ្ឌិត​វ័យក្មេង​ម្នាក់ ដែល​មាន​ប្រវត្តិ​ប្រព្រឹត្ត​អំពើ​«​ចោរកម្ម​»​តាំងពី​នៅ​វ័យ​អានីតិជន រហូត​ចុង​ក្រោយ​ត្រូវ​តុលាការ​សម្រេច​ផ្តន្ទាទោស​មួយ​ឆ្នាំ ហើយ​ពេល​នេះ​ទើប​ចេញពី​ព​ន្ធនាគារបាន​ជាង​៣០​ថ្ងៃ​ប៉ុណ្ណោះ ឥឡូវ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​ថ្មី​ក្នុង​ករណី​«​លួច​ទូរស័ព្ទ​» ដើម្បី​កសាង​បញ្ជូន​ទៅ​តុលាការ ជាមួយនឹង​ជន​ម្នាក់​ទៀត ដែល​ជា​អ្នក​ទ​ទូល​ផល​ចោរកម្ម​។

អតីត​ទណ្ឌិត​រូប​នេះ​ឈ្មោះ ឡា ប៉ូ អាយុ​១៦​ឆ្នាំ និងជន​ម្នាក់​ទៀត​ដែល​ទ​ទូល​ផល​ចោរកម្ម​ឈ្មោះ អ៊ួ​ន រី ហៅ ឌី​ឌូ អាយុ​២១​ឆ្ណាំ រស់នៅ​ភូមិ​ព្រែក​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ ជន​ទាំង​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​អធិការ​ក្រុង​បាត់ដំបងឃាត់ខ្លួន កាលពី​ថ្ងៃ​ទី ២៥ មក​រា ក្រោយ​មួយ​ថ្ងៃ ដែល​ជន​ទាំង​ពីរ​នាក់​នេះ​ប្រព្រឹត្ត​បទល្មើស​។ នេះ​បើ​តាម​របាយ​ការ​ណ៍​របស់​អធិការ​ក្រុង​បាត់ដំបង​។

នាយ​ផ្នែក​នគរបាល​យុ​ត្ថិ​ធ​ម៌នៃ​អធិការ​ក្រុង​បាត់ដំបង លោក ប្រៀន អេ​លី​សា បាន​ឲ្យ​ដឹង​ថា អំពើ​«​ចោរកម្ម​»​ នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោងជាង​១១​យប់​ថ្ងៃ​ទី ២៤ មក​រា នៅ​ចំណុច​ភូមិ​ដំណាក់​ហ្លូ​ង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ដែល​រង​គ្រោះ​ឈ្មោះ ម៉ា​ន រី​ហ្វី​ន ប្រុស​អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​ ។ លោក ប្រៀន អេ​លី​សា បាន​បញ្ជាក់​ថា ជន​រង​គ្រោះ ត្រូវ​ជនសង្ស័យ​ឈ្មោះ ឡា ប៉ូ លួច​យក​ទូរស័ព្ទ​គាត់​ចំនួន​ពីរ​គ្រឿង ពេល​គាត់​កំពុង​ដេក​លក់ ដែល​មួយ​គ្រឿង​ម៉ាក ហ្គូ​ហ្គ​ល និងមួយ​គ្រឿង​ទៀត​ម៉ាង អាយ​ហ្វូ​ន ១២​ប្រូ​ម៉េ​ក​។

ក្រោយ​ទ​ទូល​បាន​ពាក្យបណ្ដឹង​ជន​រង​គ្រោះ លោក ពេជ្រ សា​រ៉ែ​ន អធិការ​ក្រុង​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា​បាន និង ឈាន​ដល់​ការ​ឃាត់​ជន​ជន​ដៃដល់​ឈ្មោះ ប៉ូ ហើយ​និង​ឈាន​ទៅ​ឃាត់ខ្លួន​អ្នក​ទ​ទូល​ផល​ចោរកម្ម​ឈ្មោះ ឌី​ឌូ ដែល​ជន​នេះ​តែងតែ​កុម្ម៉ង់​ទិញ​ទូរស័ព្ទ​ពី​ឈ្មោះ ប៉ូ ដែល​លួច​បាន​។

ប្រភពពី​ជន​រង​គ្រោះ បានអោយដឹងថា នៅ​យប់​កើតហេតុ ខ្លួន​បាន​ទៅ​ផឹកស៊ី​នៅផ្ទះ​ពួកម៉ាក​នៅ​ភូមិ​ដំណាក់​ហ្លួង ហើយ​ស្រវឹង​ខ្លាំង​មិន​បាន​ត្រឡប់​មក​ផ្ទះ​ទេ ក៏​បាន​ដេក​នៅផ្ទះ​ពួកម៉ាក លុះ​នៅ​វេលា​ទៀប​ភ្លឺ ក៏​ស្រាប់តែ​បាត់​ទូរស័ព្ទ​អស់ រហូត​ដល់​ព្រឹក​ឡើង​ក៏​ទៅ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរា​គម​ន៏​។ ដោយឡែក​ បើ​ស្ដាប់​តាម​ចម្លើយ​សារភាព​របស់​លោក​ចោរ​វ័យក្មេង ដែល​មាន​ប្រវត្តិ​«​លួច​» ច្រើន​រាប់​មិន​អស់​ឈ្មោះ ឡា ប៉ូ វិញ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា នៅ​យប់​កើ​ហេតុ ខ្លួន​បាន​ដើរ​ចេញពីផ្ទះ ក្នុង​គោលបំណង​ដើរ​លួច​តែ​ម្ដង ហើយ​ប៉ះ​លួច​ហ្នឹង​។

​ជន​នេះ​បាន​និយាយ​ពី​រឿង​ដែល​ខ្លួន​លួច​ទូរស័ព្ទ​ជន​រង​គ្រោះ​ខាងលើ​នេះ​ដូច្នេះ​ថា «​តាម​ពិត​ម្ចាស់​ទូរស័ព្ទ​ខាងលើ​នេះ គាត់​មិន​ដេក​ក្នុង​ផ្ឬះ​ទេ​។ គាត់​ស្រវឹង​ហើយ​គាត់​ដេក​លើ​លូ​ខាង​មុខ​ផ្ទះ​។ ពេល​ខ្ញុំ​ដើរទៅ​ឃើញ​គាត់​ដេក​លើ​លូ​លក់​ស្ដូកស្ដឹង ហើយ​ឃើញ​ទូរស័ព្ទ​គាត់​លៀន​ចេញពី​ហោប៉ៅ ទើប​ខ្ញុំ​លូក​យក​ទាំង​ពីរ​គ្រឿង​តែ​ម្ដង​។ ពេល​លួច​បាន​ខ្ញុំ​យក​ទៅ​លក់​ឲ្យ​ឈ្មោះ ឌី​ឌូ ព្រោះ​កន្លង​មក​គាត់​តែង​កុម្ម៉ង់​ទិញ​ពី​ខ្ញុំ ជា​ប្រចាំ​»​។

អតីត​ទណ្ឌិត ឡា ប៉ូ មាន​ប្រវត្តិ​ប្រព្រឹត្ត​អំពើ​«​ចោរកម្ម​» តាំងនៅ​កុមារភាព ដែល​កាលនោះ​មាន​អាយុ​ទើប​ប្រហែល​១១​ទៅ​១២​ឆ្នាំ​។ សមត្ថកិច្ច​ស្គាល់​មុខសញ្ញា​ចោរ​វ័យក្មេង​នេះ​ច្បាស់​ដូច​ថ្ងៃ​ ហើយ​តែង​ចាប់​បាន​ស្ទើរ​រាប់​ភ្លេច តែ​កាលនោះ​មិន​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ទេ ព្រោះតែ​គេ​ស្ថិត​នៅ​ក្នុង​វ័យ​អនីតិជន​។ ប៉ុន្តែ​ធ្លាប់​បញ្ជូន​ទៅ​កាន់​មណ្ឌល​កែប្រែ​(​មណ្ឌល​បន្សាប​គ្រឿងញៀន​)​។ ក្រោយ​ពេល​ចេញពី​មណ្ឌល​កែប្រែ ជន​នេះ​មាន​អាយុ​លើស​ពី​១៤​ឆ្នាំ ហើយ​បាន​ដើរ​ប្រព្រឹត្ត​អំពើ​«​ចោរកម្ម​»​ស្ទើរ​រាល់​យប់​រាល់ថ្ងៃ​ទៀត រហូត​ត្រូវ​សមត្ថកិច្ច​ចាប់​បាន ហើយ​កសាង​សំណុំរឿង​ប​ញ្ជុ​ន​ទៅ​តុលា​ការ ព្រោះ​ជន​នេះ​មាន​អាយុ​សម​ល្មម​នឹង​ជាប់គុក​ហើយ​។ ពេល​នោះ​តុលាការ​បាន​សម្រេច​ផ្តន្ទាទោស​ជន​នេះ​ឲ្យ​ជាប់​ពន្ធនាគារ​រយះ​ពេល​មួយ​ឆ្នាំ រហូត​ដល់​ថ្ងៃ​ទី ២២ ខែធ្នូ ឆ្នាំ​២០២៣ ទើបត្រូវ​តុលាការ សម្រេច​ដោះ​លែង​ពី​ពន្ធនាគារ​វិញ​។

បើ​គិត​ត្រិ​ម​ថ្ងៃ​ទី ២៤ មក​រា ២០២៤ ដែល​ជន​នេះ​បាន​ប្រព្រឹត្ត​បទល្មើស​ជា​ថ្មី ក្រោយ​ចេញពី​គុក គឺ​មាន​រយៈពេល​ត្រិ​ម​៣២​ថ្ងៃ​គត់ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​ញ៉ា​ត់​គុក​ជា​ថ្មី​ម្ដងទៀត​។ តាម​ការ​សួរនាំ តាម​ការ​ពិនិត្យ​លើ​សកម្មភាព និង​មើល​ទឹកមុខ​ជាក់ស្ដែង លោក​ចោរ​វ័យក្មេង​ដ៏​ល្បីល្បាញ​ម្នាក់​នេះ គឺ​ហាក់​គ្មាន​ក្ដី​បារម្ភ ឬ រាងចាល ខ្លាច​ច្បាប់ទម្លាប់ ឬខ្លាចញញើត​នឹង​សមត្ថកិច្ច​បន្តិច​ឡើយ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ដែល​ទើប​ចាប់ខ្លួន​ជា​ថ្មី​នេះ ជន​នេះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​«​ចោរកម្ម​»​ជា​បន្តបន្ទាប់​មែន ក្រោយ​ចេញពី​គុក​។ ជន​នេះ​បាន​រាប់​បង្ហាញ​ត្រូ​ស​ៗ​អំពី​សកម្មភាព​«​លួច​» ក្រោយ​ចេញពី​គុក​ដូច្នេះ​ថា «​ខ្ញុំ​ចាំ​មិន​អស់​ទេ តែបើ​រាប់​ត្រូ​ស​ៗ ក្រោយ​ចេញពី​គុក ខ្ញុំ​លួច​បាន​ប្រហែល​១០​លើក​ប៉ុណ្ណោះ​»​។ នាយ​ផ្នែក​នគរបាល​យុ​ត្តិ​ធ​ម៏ បាន​បញ្ជាក់​ដែរ​ថា អតីត​ទណ្ឌិត ឈ្មោះ ឡា ប៉ូ ពិតជា​បាន​សារភាព​ថា បាន​ប្រព្រឹត្ត​អំពើ​«​ចោរកម្ម​ច្រើន​មែន ក្រោយ​ចេញពី​ពន្ធនាគារ​។ ប៉ុន្តែ​មាន​ជន​រង​គ្រោះ​ខ្លះ​បាន​ដាក់​ពាក្យបណ្ដឹង រីឯ​ជន​រង​គ្រោះ​ខ្លះ​ទៀត​មិន​បាន​ដាក់​បណ្ដឹង​ទេ​ ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ចំពោះ​ជន​ម្នាក់​ឈ្មោះ ឌី​ឌូ ដែល​ត្រូវ​ឃាត់ខ្លួន​ពី​បទ​«​ទ​ទូល​ផល​ចោរកម្ម​»​ខាងលើ​នេះ គឺ​ជន​នេះ​តែងតែ​កុម្ម៉ង​ទិញ​របស់របរ​ពី​ឈ្មោះ ឡា ប៉ូ ដែល​លួច​បាន​។ ជា​ពិសេស​កុម្ម៉ង់​ទិញ​ទូរស័ព្ទ​តែ​ម្ដង​។ យ៉ាងណា​ក្ដី ពេល​នេះ​កម្លាំង​ជំនាញ បាន​បញ្ជូន​ជន​ទាំង​ពីរ​នាក់​ទៅ​តុលាការ​ហើយ​៕ ​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds