លោកហេង សួរ ចង់ឱ្យគម្រោងគាំទ្រស្ត្រីក្នុងវិស័យថែរក្សាសម្ផស្ស និងសហគ្រិនភាព ក្លាយជាកូនសោពង្រីកការបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋខ្មែរ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញបើកការអនុវត្តគម្រោងជួយគាំទ្រស្រ្តីក្នុងវិស័យថែរក្សាសម្ផស្ស និងសហគ្រិនភាពដែលធ្វើឡើងនៅវិទ្យាស្ថានសហគ្រិនភាព និងនវានុវត្តន៍នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ថ្លែងនៅក្នុងពិធីនោះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានអោយដឹងថា អ្វីដែលលោកចង់ឃើញ គឺភាពជោគជ័យរបស់គម្រោងដែលនឹងផ្តល់ជំនាញផ្នែកថែរក្សាសម្រស់ដល់សិក្ខាកាមកម្ពុជាដែលកំពុងសិក្សា ហើយការបញ្ចប់គម្រោងដោយជោគជ័យ នឹងបើកឱកាសបណ្តុះបណ្តាលបន្ថែមដល់ពលរដ្ឋកម្ពុជាកាន់តែច្រើនឱ្យចូលរួមវគ្គបណ្តុះបណ្តាលជំនាញដែលមានការហ្វឹកហ្វឺនពីជប៉ុនផ្ទាល់នេះផងដែរ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សិក្ខាកាម និងគ្រូបង្រៀន រួមទាំងគ្រប់ភាគីពាក់ព័ន្ធធ្វើការរួមគ្នាដើម្បីឱ្យគម្រោងលើកទីមួយដែលជាកិច្ចសហការត្រីភាគីរវាងវិទ្យាស្ថានវិទ្យាស្ថានសហគ្រិនភាព និងនវានុវត្តន៍ និងក្រុមហ៊ុនរបស់ខ្មែរ និងជប៉ុនអាចបញ្ចប់ដោយជោគជ័យ ហើយបន្តអនុវត្តតទៅមុខទៀត។

ទន្ទឹមនឹងនោះ លោក UENO Atsushi អគ្គរាជទូតជប៉ុន ក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃការបណ្តុះបណ្តាលជំនាញដល់យុវជនដែលជាកត្តាសំខាន់សម្រាប់កសាងនិងជំរុញកំណើនសេដ្ឋកិច្ច។ ជាមួយនឹងកិច្ចសហការរបស់ក្រុមហ៊ុនជប៉ុននាពេលនេះ ទាំងលោករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត បានរំលេចដូចគ្នាថា កត្តាទំនាក់ទំនងល្អរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ប្រជាជន និងប្រជាជន គឺជាកត្តាសត្យានុម័តដែលធ្វើឱ្យកិច្ចសហការគម្រោងត្រីភាគីនេះ លេចជារូបរាង៕អាចជារូបភាពនៃ 10 នាក់, ជើងតម្កល់ និង អត្ថបទអាចជារូបភាពនៃ 9 នាក់ និង អក្សរ​ដែល​និយាយថា 'EDU-Port TTP GROUP P ពិធីអាចជារូបភាពនៃ 10 នាក់អាចជារូបភាពនៃ 6 នាក់ និង ឌីមស៊ុម

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds