ស្រីអូនថ្វាយបង្គំសុំអភ័យទោសពីម្ដាយក្មេកនិងម្ដាយមីងដើម្បីដោះស្រាយបញ្ហានិងបញ្ចប់រឿងគ្រប់យ៉ាង
បន្ទាប់ពីមានភាពចម្រូងចម្រាស់ជាមួយគ្រួសារខាងស្វាមីអស់រយពេលជាច្រើនខែមានការជជែកវែកញ៉ែកនៅលើបណ្តាញសង្គមពេលនេះបញ្ហារត្រូវបានដោះស្រាយហើយខណអ្នកនាងស្រីអូនចូលខ្លួនទៅក្រាបបសំពះសុំទោសទៅកាន់ម្តាយក្មេកនម្តាមីងនិងចាស់ទុំសាច់ថ្លៃដ៏ទៃទៀត។
អ្នកនាងស្រីអូនក៏បានសរសេររៀបរាប់ថាម៉ែប្រដៅកូនៗថា ការជួបជុំដោយក្ដីស្រលាញ់ ស្នាមញញឹម ទេីបជាក្ដីសុខពិតប្រាកដ កូនថ្វាយបង្គំសូមអភ័យទោសម្ដាយក្មេកនិងម្ដាយមីងសូមទោសដែលធ្វេីអោយចាស់ទុំពិបាកចិត្ត គ្រួសារទាំង2បានជួបគ្នាដោះស្រាយបញ្ហា លែងមានការផុសប៉ះពាល់គ្នា លែងមានជម្លោះ រក្សាភាពថ្លៃថ្នូររៀងៗខ្លួន នៅក្នុងសង្គម ទុកមុខមាត់អោយគ្នា និង កិត្តិយសគ្រួសារទាំងសងខាង
មកជាការស្រុះស្រួលធ្វេីការងារជុំគ្នា រាប់អានគ្នាដេីម្បីស្នាមញញឹមរបស់ចាស់ទុំ និង ស្រីតូច
នាងខ្ញុំស្រីអូន នឹងអោយមេធាវីរៀបចំធ្វេីលិខិតផ្ទេរសិទ្ធ ប្រគល់ឡាន 570 និង ដីលំហែរ ផ្ទះលំហែរ នៅខេត្តព្រៃវែង ជូនម្ដាយក្មេក លី ហ្គេច ព្រមទាំងចូលរួមថវិការ 25000$ ដេីម្បីធ្វេីចេតិយជូនស្វាមី
ជាមួយគ្នានោះនាងខ្ញុំស្រីអូន នឹងទទួលភារកិច្ចបន្ដពីស្វាមី ឈាង រ័ត្ន ដែលគាត់ចង់ធ្វេីខ្លាំងបំផុតសម្រាប់អ្នកមានគុណរបស់គាត់ គឺការទិញធានារ៉ាប់រ៉ងសុខភាពមួយជីវិតជូនម្ដាយ និង ម្ដាយមីង និងឪពុកមា
នាងខ្ញុំស្រីអូនបុស្បា តំណាងអោយគ្រួសារទាំងសងខាងសូមធ្វេីការសូមអភ័យទោសទៅកាន់មហាជន ដែលកន្លងមកគ្រួសារខ្ញុំពិតជាបានបង្ករជារឿងបំពុលសង្គម គម្រូមិនល្អពិតមែន នាងខ្ញុំស្រីអូនបុស្បាពិតជាសុំទោសរាល់កំហុសខុសឆ្គងកន្លងមកសង្ឃឹមថាបងប្អូនមហាជនលេីកលែងទោសអោយគ្រួសារខ្ញុំទាំងសងខាងផង
ដោយក្ដីគោរពពីម្ដាយកូននាងខ្ញុំ