ឯកឧត្តមបណ្ឌិតពេជ្រ ស្រស់ ទៅជួបព្រះអង្គសីហា ដល់វត្តថ្មីទឹកដីខេត្តកំពត​

ភ្នំពេញ ៖ ដូចការគ្រោងទុកនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នា២០២៤ នេះ ឯកឧត្តមបណ្ឌិតពេជ្រ ស្រស់ បានទៅជួបព្រះអង្គសីហា ដោយផ្ទាល់នៅឯវត្តព្រៃថ្មី ក្នុ​ងខេត្តកំពត។ បន្ទាប់ពីបានជួបព្រះងង្គសីហា ឯកឧត្តមបណ្ឌិត បានសរសេរនៅទំព័រហ្វេសបុករបស់លោកថា «ខ្ញុំបានជួបព្រះអង្គសាមណេរ សីហា រួចហើយនៅព្រឹកនេះបានឃើញបានឮពីចំងាយ100ដង មិនស្មើបានជួបផ្ទាល់ម្តងឡើយ។ ព្រះអង្គសាមណេរ សីហា បាននឹកលោកគ្រូអ៊ួន សារ៉ាត់ ខ្លាំង ដោយសួរខ្ញុំថាពេលណាលោកគ្រូមក»
ឯកឧត្តមបណ្ឌិតបន្តថា «ព្រះភ័ក្ត្រព្រះអង្គសាមណេរ សីហា មិនស្រស់ស្រាយទេដោយសារព្រះអង្គនឹកដល់លោកគ្រូ អ៊ួន សា​រ៉ា​ត់ ហើយព្រះអង្គមានសង្ឃដីកាថា មានតាមួយនោះជេរអាត្មា។ បើទោះបីព្រះអង្គមានព្រះជន្មទើប៥ព្រះវស្សាក្តីក៏ព្រះអង្គ
មានការខ្វាយខ្វល់នឹងពាក្យអសុរោះដែរ ហើយអ្វីដែលខ្ញុំកត់សម្គាល់ពីទឹកព្រះទ័យព្រះអង្គសំខាន់ជាងគេនោះ គឺព្រះអង្គខ្វល់ខ្វាយខ្លាចការសាងសង់ព្រះវិហារមិនរួចរាល់ដោយសារលោកគ្រូ អ៊ួន សារ៉ាត់ លែងមកថត និងផ្សាយពីព្រះអង្គទៀតហើយ ដោយសារតែញាតិញោម គឺលែងបានឃើញព្រះអង្គទៀត។ សូមបញ្ជាក់ថាការសាងសង់ព្រះវិហារចំណាយថវិការអស់ប្រមាណជា 40ម៉ឺន$»។

រឿង​រ៉ាវ​ព្រះសង្ឃ​មួយអង្គទៀត​ដែល​កំពុង​ល្បី និងទទួលបាន​ការ​ចាប់អារម្មណ៍​ដែរ​នោះ គឺព្រះសង្ឃ​តូចលាង សីហា គង់​នៅ​វត្ត​​ព្រៃថ្មី ក្នុ​ងខេត្តកំពត ដែលមានព្រះជន្ម​ទើបតែ​៥ព្រះវស្សា​ ប៉ុន្តែព្រះសង្ឃតូច​អង្គ​នេះ មានសង្ឃដីកាហូរដូចទឹក ស្ដាប់​សង្ឃ​​ដីការព្រះអង្គ​ដូចជា​មនុស្សធំ​ដូច្នោះដែរ ។​

ព្រះសង្ឃ​តូច​សីហា ត្រូវ​បានលោក​អ៊ួន សារ៉ាត់ ដែលជាអ្នកមាន​ឥទ្ធិពល​ក្នុង​បណ្ដាញសង្គម​ក្នុង​ប្រទេស​កម្ពុជា​​មួ​យ​រូប សម្ភា​ស​ន៍​ព្រះអង្គ​ដល់វត្ត ហើយវីដេអូនោះក៏មាន​អ្នកចែកចាយ​រាប់​ម៉ឺនដង និងមា​ន​អ្នក​ទស្ស​នា​​រាប់លាននាក់​។​

ព្រះសង្ឃតូច​សីហា បាន​មានសង្ឃដីកា​ប៉ប៉ាច់ ប៉ប៉ោច​ជាមួយលោកអ៊ួនសារ៉ាត់ ដែល​កម្រ​មានក្មេង​ណា​អាច​ហ៊ានសន្ទនា​ជាមួ​យ​មនុស្ស​ចាស់​ដូចព្រះសង្ឃតូច​នេះទេ ។ តាមពិតទៅ​ព្រះសង្ឃតូច​សីហា មាន​ប្រវត្តិ​កម្សត់​ណាស់ ដោយញោម​បង្កើត​របស់​ព្រះ​អង្គ​បានបាក់បែកគ្នា​ ទៅ​មាន​ថ្មីរៀងខ្លួន ហើយទុក​ឱ្យ​ព្រះអង្គ​នៅជាមួយ​ជីដូន​ចាស់​។ ដោយមើលឃើញពីទុក្ខលំបាក​រប​ស់​ព្រះអង្គ ញោម​ប្រុស ( លោកឪពុក​ )​បាន​នាំព្រះអង្គ​ទៅ​នៅ​វត្ត​ជាមួយ​ព្រះតេជគុណ ឡុង សុភ័ក្ត្រ ដែលជា​ចៅអធិការ​រួច​ហើយ​ក៏​បានបួសជាសាណេរនៅព្រះជន្ម​​៥ព្រះ​វស្សា ។

ព្រះចៅអធិការ​បានសព្វព្រះទ័យ​ជាមួយនឹង​ព្រះសង្ឃ​លាង សីហា​ខ្លាំងណាស់ ព្រោះថា​ព្រះសង្ឃ​មានប្រវត្តិ​កម្សត់​ជា​កូន​នេន​ដទៃ​ទៀត។ ​អ្វីដែលពិសេស​ព្រះសង្ឃ​សីហា​ មាន​សង្ឃដី​កា​ហូរដូច​ទឹក ជាសង្ឃ​ដែល​មាន​ភា​ព​​វ័យ​ឆ្លាយ អាច​រៀន​ធម៌​ឆាប់​ចេះ​ឆាប់ចាំ ថ្វីត្បិតតែព្រះសង្ឃតូច​មិនទាន់ចេះអក្ស​រ​ក្ដី ដោយ​គ្រាន់តែស្ដាប់​លោក​សង្ឃដទៃទៀត​សូត្រ​ក៏អាច​សូត្រ​បាន​៕អាចជារូបភាពនៃ 3 នាក់ និង ប្រាសាទអាចជារូបភាពនៃ 2 នាក់ និង ប្រាសាទអាចជារូបភាពនៃ 1​ នាក់អាចជារូបភាពនៃ 2 នាក់ និង ក្មេង

អាចជារូបភាពនៃ 4 នាក់ និង ក្មេង

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds