​សញ្ញា​​នៃ​ជំងឺបេះដូង​

ឈឺទ្រូងនេះ ​គឺជា​សញ្ញា​ញឹកញាប់​បំផុត​នៃ​ជំងឺ​គាំងបេះដូង ប៉ុន្តែ​វា​មិនមែន​តែងតែ​ជា​ការ​ឈឺ​បែប​ចុក ឬ​ឈឺ​ភ្លាម​ៗ​ឡើយ​។ វា​អាច​ជា​ការ​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ទ្រូង​ដូច​ជា មាន​អ្វី​សង្កត់ ឬ​ធ្ងន់​ក្នុង​ទ្រូង​។ អ្នក​ប្រហែលជា​អាច​ច្រឡំ​វា​ជាមួយនឹង​ការ​ក្រហាយ​ដើមទ្រូង​ហើយ​។ វា​ប្រហែលជា​កើតឡើង​យូរ​បំផុត​ច្រើន​ជាង​ពីរ​បី​នាទី ឬ​ឈឺ​បាត់​ៗ​។
បុរស​ច្រើន​តែ​មាន​អារម្មណ៍​ឈឺចាប់​នៅ​ដៃ​ឆ្វេង ប៉ុន្តែ​ស្ត្រី​ប្រហែលជា​ឈឺដៃ​ទាំង​សងខាង​។ ដៃ​អ្នក​អាច​មាន​អារម្មណ៍​ថា​ធ្ងន់ ឬ​មិន​អាច​ប្រើ​បាន​តែ​ម្តង​។ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​គាំងបេះដូង​។ ការ​ឈឺចាប់​ប្រហែលជា​ចាប់ផ្តើម​ក្នុង​ទ្រូង បន្ទាប់​មក​ទើប​រាលដាល​ដល់​ខ្នង​ខាងលើ ឬ​ចង្កេះ​។
អ្នក​អាច​មាន​អារម្មណ៍​ឈឺចាប់​នៅ​ខាងលើ​ស្មា​នៅ​ពេល​កំពុង​តែ​មាន​ជំងឺ​គាំងបេះដូង ថ្គាម​ខាងក្រោម​ម្ខាង ឬ​ទាំង​សងខាង​អាច​ឈឺចាប់ ឬ​មាន​អារម្មណ៍​ថា​តឹង​ៗ​។ ក​ប្រហែលជា​ឈឺ ឬ​អាច​មាន​អារម្មណ៍​ពិបាក​ដកដង្ហើម ឬ​ក្រហាយ​ៗ​នៅ​បំពង់ករ​។
អស់កម្លាំង​ខុសធម្មតាមនុស្ស​គ្រប់​គ្នា​តែងតែ​មានការ​រវល់ ដូច្នេះ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​មាន​អារម្មណ៍​អស់កម្លាំង​មួយ​ពេល​ៗ​។ ប៉ុន្តែ​វា​អាច​ជា​រឿង​ត្រូវ​ខ្វល់ខ្វាយ​អំពី​ជំងឺ​គាំងបេះដូង​បើសិនជា​អ្នក​ស្រាប់តែ​អស់កម្លាំង​ភ្លាម​ៗ​ខុស​ពី​រាល់ដង​។ រឿង​នេះ​អាច​កើតឡើង​ក្រោយ​ពី​ហាត់ប្រាណ​ធម្មតា​ៗ ឬ​ការ​ដើរទៅ​បន្ទប់ទឹក​។
អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា​អាច​នឹង​ខ្យល់គរ​នា​ពេល​ឆាប់​ៗ​។ ការ​ខ្យល់គរ​កើតឡើង​នៅ​ពេល​សម្ពាធ​ឈាម​ខ្សោយ ហើយ​បេះដូង​មិន​អាច​ច្របាច់​ឈាម​ប​ញ្ចូ​ន​អុក​ស៊ី​សែន​ទៅ​ខួរក្បាល​បាន​គ្រប់គ្រាន់​។ វា​អាច​កើតឡើង​ដោយសារ​តែ​អ្នក​ជួប​ករណី​ក្តៅ​ខ្លាំង ប៉ុន្តែ​ជំងឺ​បេះដូង​ក៏​អាច​ជាដើម​ហេតុ​របស់​វា​ដែរ​។
បើសិនជា​អ្នក​កំពុង​តែ​មាន​ជំងឺ​គាំងបេះដូង អ្នក​ប្រហែលជា​បែកញើស​ស្រាក​ហើយ​ទោះបីជា​អ្នក​មិន​បាន​ធ្វើ​ការងារ​អ្វី​ហត់​ក៏​ដោយ​។ អ្នក​អាច​មាន​អារម្មណ៍​ត្រជាក់​ចុងដៃចុងជើង​។ អ្នក​ប្រហែលជា​ពិបាក​ដកដង្ហើម​ដូច​ក្នុង​ពេល​រត់​ម៉ា​រ៉ា​តុង​អ៊ីចឹង​។ នៅ​ពេល​អ្នក​គេង​ចុះ វា​ប្រហែលជា​ពិបាក​ដកដង្ហើម​ដែរ​។

នៅ​ពេល​អ្នកមាន​ជំងឺខ្សោយបេះដូង ឈាម និង​ជាតិ​ទឹក​អាច​នឹង​កើនឡើង​ក្នុង​សួត ដូច្នេះ​វា​នឹង​ធ្វើ​ឲ្យ​ពិបាក​ដកដង្ហើម ឬ​ដកដង្ហើម​ចូល​លឺ​សូរដូច​ហួច​។ អ្នក​ប្រហែលជា​អាច​ក្អក​មក​មាន​ស្លេស្ម​ពណ៌​ផ្កាឈូក​ផង​។
អ្នក​អាច​មាន​អាកា​រៈ​ហើម​ប្រអប់ជើង កែងជើង ជើង​ទាំងមូល ឬ​ពោះ​បើសិនជា​មាន​ជំងឺខ្សោយបេះដូង​ហើយ​។ អ្នក​ប្រហែលជា​សម្គាល់​ឃើញ​ថា ស្បែកជើង​ទំនងជា​តឹង​ជាង​មុន​។ នៅ​ពេល​លំហូរ​ឈាម​ចេញពី​បេះដូង​យឺត ដូច្នេះ​ពេល​ហូរ​ចូល​បេះដូង​វិញ​ក៏​យឺត​ដែរ ដែល​ជា​ហេតុ​នាំ​ឲ្យ​ចាល​ទឹក​ទៅ​ក្នុង​ចន្លោះ​កោសិកា និង​ទៅ​ជា​ហើម​បាន​។ ក្រៅពី​នេះ​តម្រងនោម​មិន​អាច​សម្រួល​ដល់​ជាតិ​ទឹ និង​អំបិល​គ្រប់គ្រាន់ ដូច្នេះ​អាច​នាំ​ឲ្យ​ហើម​កាន់តែ​ខ្លាំង​ដែរ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds