រដ្ឋបាលជលផល៖ ការលែងត្រី ដែលមានប្រភពពីក្រៅប្រទេសអាចនឹងបង្កហានិភ័យដល់មច្ឆជាតិក្នុងស្រុក
រដ្ឋបាលជលផលអះអាងថា ប្រជាពលរដ្ឋ ពិសេសអ្នកនេសាទដែលបានចូលរួមលែងនូវប្រភេទត្រីកម្រ ត្រីមេពូជ និងវារីសត្វផ្សេងទៀត ជាអាទិ៍ ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ អណ្តើកហ្លួង អណ្តើកសមុទ្រ ផ្សោតសមុទ្រ ដែលជាសកម្មភាពដ៏ប្រពៃក្នុងការ ចូលរួមថែរក្សាការពារនូវធនធានជលផល និងទទួលបាននូវការអបអរសាទរយ៉ាងខ្លាំងពីមហាជន។
ដោយឡែកនាពេលថ្មីៗនេះ មានបងប្អូនខ្លះបានលែងត្រីដែលមានប្រភពពីក្រៅប្រទេស ចូលក្នុងដែនទឹកធម្មជាតិ សកម្មភាពនេះអាចនឹងបង្កហានិភ័យដល់មច្ឆជាតិក្នុងស្រុក។ វារីសត្វឬប្រភេទត្រីដែលមានប្រភពពីក្រៅប្រទេស មួយ ចំនួនជាប្រភេទកាច ស៊ីសាច់ជាអាហារ ឬសាយកូនលឿន ប្រសិនបើប្រភេទត្រីឬវារីសត្វទាំងនោះ មានវត្តមានកាន់ត ច្រើននៅក្នុងដែនទឹកធម្មជាតិ វានឹងស៊ីត្រីក្នុងធម្មជាតិ ដណ្តើមទីជម្រក និងអាចនាំឱ្យប៉ះពាល់ដល់ពូជក្នុងស្រុក។
បញ្ហា នេះរដ្ឋបាលជលផល សូមអំពាវនាវដល់បងប្អូនដែលកំពុងចិញ្ចឹមប្រភេទត្រីឬវារីសត្វមានប្រភពពីក្រៅប្រទេស សូមថែ រក្សាឱ្យបានខ្ជាប់ខ្ជួន ចៀសវាងលែង ឬធ្វេសប្រហែសឱ្យរួចចូលក្នុងដែនទឹកធម្មជាតិ។ ករណីបងប្អូនមានបំណងលែង ត្រីឬវារីសត្វមានប្រភពពីក្រៅប្រទេស សូមទំនាក់ទំនងមកមន្ត្រីជំនាញជលផល តាមលេខទូរស័ព្ទដូចខាងក្រោម។
ជាមួយគ្ននេះដែរ រដ្ឋបាលជលផលសូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកនេសាទបន្តផ្តល់ព័ត៌មានដល់សមត្ថកិច្ច ជលផលនិងលែងនូវប្រភេទត្រីកម្រ ត្រីមេពូជ និងវារីសត្វផ្សេងទៀតដែលនេសាទបានឱ្យបានផុសផុលថែមទៀត ដែល នេះជាសកម្មភាពដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការចូលរួមថែរក្សា ការពារ និងអភិរក្សធនធានជលផលយើងឱ្យ បានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ៕