បងប្អូនស្រីៗ សិចស៊ី ដេនី ក្វាន់ ត្រូវគេចោទថាបង្កើនភាពស្រើបស្រាលនៅលើ Facebook នាំអោយមានករណីរំលោភ
ក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះទៅសួរសុខទុក្ខ ជាមួយគ្រូៗ យុវនារី និងកុមារី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP)ទុំឌី ដែលស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែមិនា ឆ្នាំ២០១៩ កន្លងទៅ និងលើកយកប្រធានបទចង់កាត់បន្ថយ និងឈានដល់ការលុបបំបាត់ចោលករណីរំលោភនៅកម្ពុជា ធ្វើអោយមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានអ្នកខ្លះលើកឡើងថា គួរមានការដាក់ទោសប្រហារជីវិតជនល្មើស និងអ្នកខ្លះថាមិនបាច់អទោសប្រហារជីវិតទេ គួរបិទ Website រឿងអាសអាភាសនៅកម្ពុជា និងចាត់ការតារាស្រីក៏ដូចជាអ្នកស្លៀកពាក់សិចស៊ីខ្លាំងនៅលើ Facebook ព្រោះអ្នកទាំងនោះជាអ្នកចូលរួមការបង្កើនភាពស្រើបស្រាល និងឈានអោយមានករណីរំលោភកើតឡើង។
ជាក់ស្តែងលោក តាន់ គីមសួរ បានលើកឡើងស្រដៀងគ្នាដោយធ្វើការ និយាយចំៗទៅលើគ្រួសារបងប្អូនកញ្ញា ដេនី ក្វាន់ ថា៖ “ទោសកម្រិតណាក៏ដោយក៏មិនអាចលុបបំបាត់បានដែរ គ្រាន់តែអាចកាត់បន្ថយបាន ដរាបណានៅតែមានរូបភាពឬវីដេអូអនាចារដ៏អនាធិបតេយ្យបែននេះទៀត។ អ្នកមីងធំបានមានប្រសាសន៍ហើយតើថាបទល្មើសរំលោភសំលាប់មួយចំណែកក៏កើតចេញពីរូបភាពឬវីដេអូបែបនេះដែរ អាចទេនាំគ្នាចែករំលែកផុសនេះដើម្បីឲ្យអ្នកមីងធំបានឃើញ? ក្រុមគ្រួសារមួយនេះគ្មានគ្រូបាអាចារ្យណាប្រៀនប្រដៅបានទេ រឹតតែថា រឹតតែផ្គើន ទាល់តែអ្នកមីងធំហើយមើលទៅ។ មក លោតមក ចាំមើលខ្ញុំធ្វើបែកអត់? បានដាវអាជ្ញាសឹកនៅក្នុងដៃប៉ុណ្ណេះហើយ។” តើប្រិយមិត្តយល់យ៉ាងណាដែរ ?