អ្នកដែលមិនគួរញ៉ាំកាហ្វេ
យើងខ្ញុំនឹងបង្ហាញពីប្រភេទមនុស្សដែលមិនគួរញ៉ាំកាហ្វេ
- មានមនុស្សមួយចំនួនក្រោយពេលញ៉ាំកាហ្វេរួចបែរជាចង់ក្អួត បេះដូងលោតញាប់ ឬវិលមុខជាដើម។ ប្រសិនជាអ្នកកើតមានអាការៈទាំងនេះគួរតែបញ្ឈប់ការញ៉ាំកាហ្វេ ព្រោះអ្នកកំពុងប្រតិកម្មជាមួយនឹងកាហ្វេហើយ។
- ចំពោះម៉ាក់ៗកំពុងពរពោះ បើញ៉ាំកាហ្វេច្រើន នឹងធ្វើឲ្យអ្នកងាយបាត់បង់កូន កើតមុនខែ កូនកម្រើកខុសធម្មតា ឬកូនកើតមកមិនគ្រប់គីឡូឡើយ។ បញ្ហាទាំងនេះកើតឡើងនៅពេលដែលជាតិកាហ្វេអ៊ីនចូលទៅក្នុងខ្លួនកូនក្នុងផ្ទៃច្រើន។ ជាពិសេស ក្នុងពេលអ្នកកំពុងតែបំបៅដោះកូនក៏មិនគួរញ៉ាំកាហ្វេដែរ ព្រោះវាអាចចូលទៅក្នុងរាងកាយកូនតាមរយៈទឹកដោះរបស់អ្នក ដោយធ្វើឲ្យកូនពិបាកគេងលក់ណាស់។
- កូនក្រោមអាយុ១៨ឆ្នាំមិនគួរញ៉ាំកាហ្វេឡើយ ព្រោះវាអាចប៉ះពាល់ដល់ការលូតលាស់បាន។ ជាពិសេស ក៏អាចធ្វើឲ្យអ្នកពិបាកគេងលក់ មានអារម្មណ៍អន្ទះសារ ព្រមទាំងឈឺក្បាលផងដែរ។
- ចំពោះអ្នកដែលមានអារម្មណ៍មិននឹងនរ និងពិបាកក្នុងការគេង គួរតែចៀសឲ្យឆ្ងាយពីកាហ្វេ ទើបអាចធ្វើឲ្យអ្នកគេងលក់ស្រួលវិញបាន។
- អ្នកដែលប្រឈមនឹងជំងឺពុកឆ្អឹង ក៏គួរតែកុំញ៉ាំកាហ្វេដែរ ព្រោះវាអាចធ្វើឲ្យឆ្អឹងរបស់អ្នកកាន់តែពុកជាងនេះបាន។
- អ្នកដែលមានអាស៊ីតក្រពះច្រើន រលាកក្រពះ ឬពិបាករំលាយអាហារ ក៏គួរតែចៀសឲ្យឆ្ងាយពីកាហ្វេដែរ ទើបមិនបំផ្លាញសុខភាពក្រពះរបស់អ្នកយ៉ាងងាយ។
- អ្នកដែលកំពុងលេបថ្នាំព្យាបាលជំងឺផ្សេងៗក៏មិនគួរញ៉ាំកាហ្វេច្រើនដែរ ព្រោះវាអាចធ្វើឲ្យថ្នាំនោះគ្មានប្រសិទ្ធភាព។ ជាហេតុដែលធ្វើឲ្យជំងឺរបស់អ្នកមិនងាយជាសះស្បើយនោះឡើយ៕