អតីត KTV មួយ​កន្លែង​ដែល​គេ​ទុក​ចោល​ត្រូវអគ្គីភ័យ​ឆាបឆេះ ទាំងកណ្តាលអាធ្រាត្រ

​ភ្នំពេញ ៖ ​អតីត KTV មួយ​កន្លែង​ដែល​គេ​ទុក​ចោល​ត្រូវអគ្គីភ័យ​ឆាបឆេះយ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​សុំ​ជំនួយ​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច KTV មាន​យីហោ «N8 KTV» ក្បែរ​ស្តុ​ប​អាង​ទឹកអូ​ឡាំ​ពិ​ក ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។

ប្រភពពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​មុន​ពេល​កើតហេតុ គេ​បានឃើញ​ផ្សែងហុយ​ទ្រលោម​យ៉ាង​ខ្មៅខ្មួល​ខ្មាញ់​ចេញពី​ជាន់​ខាងលើ ក្នុង​អគារ​អតីត KTV ដែល​គេ​ទុក​ចោល ។ លុះ​មួយសន្ទុះ​ក្រោយ ក៏​កើតជា​អគ្គិភ័យ​ឆាបឆេះ​ខ្លាំង​ឡើង​ៗ​តែ​ម្ដង ដោយ​ឃើញ​ដូច្នេះ អ្នក​ឃើញ​ហេតុការណ៍​ក៏​នាំ​គ្នា​ថតរូប និង​រាយការណ៍​ដំណឹង​នេះ​ជូន​សមត្ថកិច្ច ដើម្បី​សុំ​ជំនួយ​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ផង​ដែរ​»​។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ខាងលើ​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ដើម្បី​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ភ្លាម​ៗ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ករណី​អគ្គិភ័យ​នេះ មិន​បាន​បង្ក​ឱ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ ហើយ​ខណៈ​ពេល​កើតហេតុ មន្ត្រី​អគ្គិភ័យ​ក៏​បាន​ធ្វើការ​វា​.​យ​បំបែក​កញ្ចក់ និង​វា​.​យ​បំបែក​ជ​ញ្ចាំ​ង ដើម្បី​ចូល​ទៅ​បា​.​ញ់​ទឹក​ពន្លត់​ផ្នែក​ខាងក្នុង​ផង​ដែរ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds