ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ថា កម្ពុជា​នៅ​តែ​ចូលរួម​ថែរក្សា​សុខ​សន្តិភាព នៅ​តាម​បណ្តា​ប្រទេស​នានា បន្ត​ទៀត

ភ្នំពេញ ៖ថ្លែង​ក្នុង​ពិធី​អបអរសាទរ “​ខួប​អនុស្សាវរីយ៍ លើក​ទី​២៥ ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ ២៤ មក​រា ១៩៩៩ – ២៤ មក​រា ២០២៤” នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៤ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ថា កម្ពុជា​នៅ​តែ​ចូលរួម​ថែរក្សា​សុខ​សន្តិភាព នៅ​តាម​បណ្តា​ប្រទេស​នានា បន្ត​ទៀត។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ថ្លែងថា​ គោរព​តាម​ច្បាប់រដ្ឋធម្មនុញ្ញ​ខ្លួន និង​ស្ថិត​ក្រោម​ឆ័​ត្រ​របស់​អង្ក​ការ​សហប្រជាជាតិ (UN) «​ច្បាប់រដ្ឋធម្មនុញ្ញ ត្រង់​មាត្រា​៥៣ បាន​បញ្ជាក់​ថា មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋានទ័ព នៅ​ក្រៅប្រទេស បើ​មិន​ស្ថិត​ក្នុង​ក្រោម​ឆ័​ត្រ​អង្ក​ការ​សហប្រជាជាតិ​ទេ​។ អ៊ីចឹង​យើង​នឹង​បន្ត​ចូលរួម​ជាមួយ​យន្ត ការ​របស់​អង្ក​ការ UN ដើម្បី​ចូលរួម​ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ទៀត​»

ការ​ចូលរួម​ថែរក្សា​សុខ​សន្តិភាព​នេះ ត្រូវ​បាន​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ដោយសារ​កម្ពុជា បាន​យល់ និង​ធ្លាប់​ឆ្លងកាត់​រួច​ហើយ​។ កម្ពុជា​បាន​យល់​អំពី​ការ​លំបាក នៃ​សង្គ្រាម និង​យល់​អំពី​ភាព​វេទនា​របស់​ប្រជាពលរដ្ឋ ដោយសារ​សង្គ្រាម ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​ថា កងទ័ពជើងគោក បាន​ចូលរួម​ធ្វើ​កំណែទម្រង់​ជា​ច្រើន ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ ដើម្បី​ក្លាយជា​កងទ័ព​មួយ ដែល​មាន​ស្មារ​ត័​រឹង​មាំ​ជា​ជាតិ​តែ​មួយ ហើយ​ពង្រឹងសមត្ថភាព​ខ្លួន ដើម្បី​ការងារ​ទឹកដី​រក​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ ។

សម្តេច​ធិ​បតី បាន​បន្ត​ថា នៅ​ក្នុង​តំណាក់កាល​បច្ចុប្បន្ន និង​ទៅ​អនាគត ឬ​ពី​ឆ្នាំ​២០២៣ ទៅ​ថ្ងៃ​អនាគត់​នេះ រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ បាន​ដាក់​ចេញ នូវ​គោលនយោបាយ​ជា​ច្រើន ដើម្បី​កសាង​ប្រទេស​ជាតិ​ឲ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​។ ក្នុង​នោះ ការ​ចូលរួម​របស់​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ មាន​កងកម្លាំង​នគរបាល​ជាតិ កងកម្លាំង​យោធពល​ខេ​ម​ភូមិន្ទ ត្រូវ​តែ​ជា​កម្លាំង​ស្នួល ក្នុង​ការ​ថែរក្សា​បរិស្ថាន ដើម្បី​ការ​អភិវឌ្ឍ ។

សម្តេច​នាយក​រដ្ឋមន្ត្រី បន្ថែម​ថា «​សុខ​សន្តិភាព ត្រូវ​តែ​ថែរក្សា​ឲ្យ​បាន ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ស្ថេ​រ​ភាព​សង្គម និង​សន្តិសុខ​សម្រាប់​ប្រជាពលរដ្ឋ ត្រូវ​តែ​ធ្វើ​ឲ្យ​បាន ដើម្បី​ធានា​ការ​អភិវឌ្ឍ ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន​»

សម្តេច​ធិ​បតី បាន​បន្ថែម​ថា កងទ័ព​មាន​ពិតជា​មាន​សារសំខាន់ ហើយ​និយាយ​ដោយឡែក កងទ័ពជើងគោក ត្រូវ​តែ​បង្កើត​សម្ថ​ភាព​កងទ័ព ដើម្បី​ប្រតិបត្តិការ​ទទួល​បាន​ជោគជ័យ​។ កងកម្លាំង​របស់​កម្ពុជា​ទាំងអស់ ពិតជា​ដើរតួ​នា​ទៅ​សំខាន់​ណាស់ ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds