ភាពស្អាតចេញពីចិត្តជំរុញឱ្យសង្គមកម្ពុជា មិនមែនស្អាតតែទិដ្ឋភាពនោះទេ ទៅថ្ងៃអនាគតគឺស្អាតទាំងប្រទេសកម្ពុជា

ភ្នំពេញ៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអោយដឹងថា «ភាពស្អាត កើតចេញពីចិត្ត និងគំនិតបុគ្គលម្នាក់ ឈានឆ្ពោះទៅភាពស្អាតរបស់សង្គម នាំឱ្យប្រទេសជាតិស្អាត បន្តជំនាន់ទៅមុខទៀត»

លោកបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ១ កញ្ញា បាននិងកំពុងកៀរគរមនុស្សជាង ៤លាននាក់ ឱ្យចូលរួម នាពេលបច្ចុប្បន្ន ជាពិសេសនោះ យុទ្ធនាការនេះដោយផ្តើមចេញពីការគាំទ្ររបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ កម្មករ កម្មការនី ប្រជាពលរដ្ឋកម្ពុជា ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកដោយបេះដូង ធ្វើឱ្យសាលារៀនស្អាត វត្តអារាមស្អាត ភូមិឋានស្អាត សហគមន៍ស្អាត និងទីក្រុងស្អាត គឺជាមោទនភាពរបស់កម្ពុជាយើង។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានលើកឡើងថា យុទ្ធនាការបានបណ្តុះគំនិតឱ្យកុមារស្រឡាញ់បរិស្ថាន និងបានបង្កើតភាពស្អាតនេះ ដែលមិនត្រឹមតែធ្វើឱ្យខ្លួនយើងស្អាត ឬការស្អាតចេញពីក្នុងខ្លួននោះទេ ប៉ុន្តែធ្វើខាងក្រៅខ្លួនមានភាពស្អាតបន្ថែមទៀត គឺធ្វើឱ្យសង្គមយើងស្អាត និងប្រទេសជាតិមានបរិស្ថានស្អាត ទៅថ្ងៃអនាគត។ លោកថា« ភាពស្អាតរបស់យើងមានរួចហើយនៅលើគោកគឺតាមរយៈយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក បន្ទាប់មកក្រសួងបរិស្ថានបើកកម្មវិធីសម្អាតសំរាម សំណល់ប្លាស្ទិក នៅពេលមានអ្នកចូលរួមបានប្រមាណពាក់កណ្តាលប្រទេស ជាមួយការសម្អាតនៅលើដី ក្រសួងបរិស្ថាន នឹងបន្តឱ្យមានភាពស្អាតក្នុងទឹក និងបន្តទៅយុទ្ធនាការធ្វើឱ្យខ្យល់ស្អាត។ បន្តទៀត ដើម្បីកម្ពុជាស្អាត»

ក្នុងឱកាសនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមន្ត្រីរាជការក្រសួងបរិស្ថាន បង្កើនតួនាទីចូលរួមអប់រំ និងផ្សព្វផ្សាយ ពីបញ្ហាបរិស្ថាន ឱ្យបានច្រើនឡើងថែមទៀត កុំឱ្យមានការបោះសំរាមផ្តេសផ្តាស ជាពិសេសរួមចំណែកលុបបំបាត់សំណល់ប្លាស្ទិក នៅតាមសហគមន៍ ផ្ទះសម្បែង សាលារៀន និងវត្តអារាម ជាដើម។

លោករដ្ឋមន្ត្រី ក៏បានណែនាំដល់មន្រ្កីក្រសួងបរិស្ថាន ត្រូវចូលរួមប្រឹងប្រែងអនុវត្តន៍ការងារ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានផ្តោតលើមុំ៣សំខាន់គឺស្អាត បៃតង និងចីរភាព។ ហើយឈរលើផែនទីចង្អុលផ្លូវមួយនេះ វិស័យបរិស្ថានរបស់កម្ពុជា នឹងទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីឈានឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕អាចជារូបភាពនៃ 8 នាក់អាចជារូបភាពនៃ 13 នាក់ និង អត្ថបទអាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទអាចជារូបភាពនៃ 8 នាក់ និង អក្សរ​ដែល​និយាយថា 'EXITអាចជារូបភាពនៃ 11 នាក់ និង អក្សរ​ដែល​និយាយថា 'EXIT

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds