តូចចិត្ត​ប្រពន្ធ​សុំ​លែង​ បុរស​ម្នាក់​បាន​យក​កាំបិត​ចុង​ស្រួច​យក​ទៅ​អារ.ក​ខ្លួនឯង តែ​មិន​ស្លាប់

ភ្នំពេញ ៖ តូចចិត្ត​ប្រពន្ធ​សុំ​លែង​ បុរស​ម្នាក់​បាន​យក​កាំបិត​ចុង​ស្រួច​យក​ទៅ​អារ.ក​ខ្លួនឯង ឈាម​ហូរ​បាញ់​ជោក តែ​មិន​ស្លាប់ ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ប្រទះឃើញ រាយការណ៍​ទៅ​សមត្ថកិច្ច អន្តរាគមន៍​ហៅ​រថយន្ត​សង្គ្រោះ ដឹក​យក​ទៅ​សង្គ្រោះ​អាយុជីវិត។ ហេតុការណ៍​នេះ​ បាន​កើ​ត​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​០៥​នាទី​រសៀល ថ្ងៃទី​២២ ខែមករា ឆ្នាំ២០២៤ នៅ​ដី​វាល​មួយ​កន្លែង​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​ឈ្មោះ នៅ ឡឹង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់នៅ​បន្ទប់​ជួល​ក្នុងភូមិ​កើតហេតុ មាន​ទូលំ​នៅ​ភូមិ​ទួល​កំរៀង ឃុំ​ថ្មី ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មាន​ស្រុកកំណើត ឃុំ​ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ មានកូន​ប្រុស​១​នាក់ អាយុ​៦​ឆ្នាំ ប្រពន្ធ​សុំ​លែងលះ​គ្នា​ហើយ។

​បើ​តាម​ប្អូនស្រី​របស់​ជនរងគ្រោះ បានឱ្យដឹងថា គ្រួសារ​របស់គាត់ រស់នៅ​មិន​ចុះសម្រុង​គ្នា ហើយ​ខាង​ប្រពន្ធ​បាន​សុំ​លែងលះ ច្រើន​ខែ​មកហើយ ទុក​កូនប្រុស​ម្នាក់​ឱ្យនៅ​ជាមួយ ។ ប្រភព​បន្តទៀតថា តាំងពី​ប្រពន្ធ​លែងលះ​មក ជនរងគ្រោះ ចេះតែមាន​អារម្មណ៍មិនល្អ ដើរ​ផឹក ខុសពី​សព្វដង ហើយ​រយៈពេល​៣​ថ្ងៃ​ហើយ ជនរងគ្រោះ ព្យាយាម​ប៉ង​សម្លាប់ខ្លួន តែ​មិនបាន​សម្រេច កូនប្រុស​តាមមើល​រហូត ស្រាប់តែ​នៅ​រសៀល​ថ្ងៃនេះ មុន​កើតហេតុ ខណៈ​ដែល​បងប្អូន កូនប្រុស​មិន​នៅ​បន្ទប់ ស្រាប់តែ​ជនរងគ្រោះ ដើរ​ចេញទៅ​បាត់ រហូតដល់​វេលា​ម៉ោង​ខាងលើ ផ្អើល​ពលរដ្ឋ អ្នកភូមិ ប្រទះឃើញ ជនរងគ្រោះ​យក​កូនកាំបិត​ចុង​ស្រួចអារ.ក ខ្លួនឯង ឈាម​ហូរ​បាញ់ ស្រោច​ជោក តែ​នៅមាន​ដង្ហើម។

ជនរងគ្រោះ ក្រោយពី​ពលរដ្ឋ​ប្រទះឃើញ ប៉ុនប៉ង​ស្លាប់​ខ្លួនឯង ដេក​ដួល​នៅលើ​គម្រប​លូ រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យជួយ​អន្តរាគមន៍ ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ជាមួយ​បងប្អូន ក្រុមគ្រួសារ​៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds