អត្ថប្រយោជន៍របស់ផ្លែត្របែក

យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍របស់ផ្លែត្របែក។ តើមានអ្វីខ្លះទៅ?

1.​​​ ក្នុងត្របែកមានផ្ទុកវីតាមីនសេខ្ពស់ដោយអាចជួយបង្កើនប្រព័ន្ធការពាររាងកាយឲ្យរឹងមាំ ដោយមួយថ្ងៃត្របែកមួយផ្លែអាចចៀសពីផ្តាសាយបាន។ ជាពិសេស ក្នុងនោះក៏មានផ្ទុកវីតាមីនEផងដែរ ដោយធ្វើឲ្យស្បែកអ្នកប្រែជាស្អាត។

2.  នៅក្នុងផ្លែត្របែកនេះក៏មានផ្ទុកវីតាមីនB3 និងB6 ដោយជួយឲ្យឈាមក្នុងខួរក្បាលដើរបានល្អ ធ្វើឲ្យអ្នកមានអារម្មណ៍មូលបាន។ ជាពិសេស វាក៏ធ្វើឲ្យអ្នកមិនងាយមានអារម្មណ៍មួលម៉ៅ ឆេវឆាវ តានតឹង និងភ័យខ្លាចផងដែរ។

3.  ក្នុងត្របែកមានផ្ទុកវីតាមីនAខ្ពស់ណាស់ ដោយជួយការពារភ្នែករបស់អ្នកបានយ៉ាងល្អ។ ដូចនេះ អ្នកនឹងមើលឃើញអ្វីច្បាស់ខ្លាំង មិនព្រិលនោះឡើយ។

4.  នៅក្នុងផ្លែត្របែកនោះក៏មានផ្ទុកសារធាតុដែលធ្វើឲ្យសក់របស់អ្នកលូតលាស់បានល្អផងដែរ ដោយមិនងាយជ្រុះច្រើននោះឡើយ។

5.  ប្រសិនជាប្រព័ន្ធរំលាយអាហាររបស់អ្នកមិនសូវល្អ អ្នកអាចបរិភោគផ្លែត្របែកនេះបាន នោះវានឹងធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នករំលាយអាហារបានយ៉ាងល្អតែម្តង។

6. ផ្លែត្របែកនេះក៏អាចជួយទប់មិនសូវឲ្យសម្ពាធឈាមរបស់អ្នកឡើងខ្ពស់ផងដែរ ដោយធ្វើឲ្យវាមានលំនឹង។ ដូចនេះ អ្នកនឹងមិនសូវប្រឈមគ្រោះថ្នាក់ជាមួយនឹងជំងឺដាច់សរសៃឈាមនៅពេលដែលសម្ពាធឈាមឡើងខ្ពស់នោះឡើយ។

7. នៅក្នុងផ្លែត្របែកនេះមានផ្ទុកសារធាតុចិញ្ចឹម និងវីតាមីនជាច្រើន ដែលអាចជួយការពារបានទាំងសុខភាពមាត់ធ្មេញ ព្រមទាំងជួយការពារមិនឲ្យអ្នកឆាប់ចាស់ និងប្រឈមនឹងមហារីកឡើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds