សត្វត្មាតភ្លើង ជំទង់មួយក្បាល ដែលត្រូវបានជួយសង្គ្រោះ កាលពីខែឧសភា ត្រូវបានលែងទៅក្នុងជម្រកធម្មជាតិរបស់វាវិញ

កម្ពុជា៖ សត្វត្មាតភ្លើង (Sarcogyps calvus) ជំទង់មួយក្បាល ដែលត្រូវបានជួយសង្គ្រោះ កាលពីខែឧសភា ឆ្នាំ២០២៣ ត្រូវបានលែងត្រឡប់ចូលទៅក្នុងជម្រកធម្មជាតិរបស់វាវិញ នៅក្នុងតំបន់ការពារដែលមានសុវត្ថិភាព កាលពីពេលថ្មីៗនេះ។

បន្ទាប់ពីជួយសង្គ្រោះ កាលពីខែឧសភា ឆ្នាំ២០២៣ កន្លងទៅ សត្វត្មាតនេះត្រូវបានព្យាបាលមុខរបួសច្រើនកន្លែង។ លើសពីនេះ សត្វត្មាតនេះ បានប្រឈមនឹងបញ្ហាជាច្រើនក្នុងរយៈពេលនៃដំណើរការស្តារនីតិសម្បទារបស់វា ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សចម្រុះ (ACCB)។

មុនពេលលែង សត្វត្មាតបានចំណាយពេលជាច្រើនសប្តាហ៍នៅក្នុងទ្រុង និងរោង នៅកន្លែងលែងសត្វ ដើម្បីធ្វើឱ្យវាស៊ាំជាមួយនឹងបរិស្ថានជុំវិញខ្លួនវា។ លើសពីនេះទៅទៀត សត្វត្មាតត្រូវបានបំពាក់ដោយឧបករណ៍បញ្ជូនសញ្ញា/ ទិន្ន័យ GPS/ GSM ដើម្បីសង្កេតតាមដានក្រោយពេលលែង និង ការប្រមូលទិន្នន័យដ៏មានតម្លៃអំពីអាកប្បកិរិយា និង ជីវសាស្រ្ដរស់នៅ របស់ប្រភេទសត្វនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds