អត្ថប្រយោជន៏ការញុាំគ្រាប់ជី​​

គ្រាប់​ជី​គឺ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​ច្រើន​បំផុត​ពេល​ដែល​យើង​ដាក់​ត្រាំ​វា​ក្នុង​ទឹក​ ហើយ​ញ៉ាំ​។​ វា​នឹង​ចាប់​ផ្តើម​រីក​ពេល​ប៉ះ​​ទឹក​ យើង​អាច​ដាក់​វា​ ២ ស្លាប​ព្រា​បាយ​ត្រាំ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ​ ប្រហែល​ ១៥ នាទី​។​ ទឹក​ក្តៅ​ឧណ្ហៗ​ជា​ឲ្យ​គ្រាប់​ជី​រីក​បាន​ល្អ​ ហើយ​នឹង​បញ្ចេញ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​អង់​ស៊ីម​រំលាយ​អាហារ​បាន​ល្អ​។​

គ្រាប់​រុក្ខជាតិ​មួយ​មុខ​នេះ​គ្មាន​ក្លិន​ និង​រសជាតិ​អ្វី​ទេ​ យើង​អាច​ដាក់​វា​លាយ​ជា​មួយ​អាហារ​ផ្សេង​ៗ​ដើម្បី​បង្កើន​សារធាតុ​ចិញ្ចឹម​បាន​។​ អាច​ដាក់​លាយ​ជា​មួយ​ទឹក​ក្រូច​ឆ្មារ​​​​​ ដាក់​ក្នុង​ទឹក​ដោះ​គោ​ជូរ​ជា​ដើម​។​
ចំពោះ​អត្ថប្រយោជន៍​វិញ​ គ្រាប់​ជី​មាន​ប្រយោជន៍​ច្រើន​ណាស់​ចំពោះ​សុខភាព​ ដែល​យើង​មិន​ធ្លាប់​បាន​ដឹង​។​ ហើយ​ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​របស់​គ្រាប់​ជី​៖

១. ជួយ​សម្រក​ទម្ងន់​

២. កាត់​បន្ថយ​កម្តៅ​ក្នុង​រាង​កាយ

៣. គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម

៤. បំបាត់​ទល់​លាមក​ និង​ហើម​ពោះ

៥. ព្យាបាល​ច្រាល​អាស៊ីត​ និង​ក្រហាយ​ទ្រូង

៦. ជួយ​ឲ្យ​ស្បែក​ និង​សក់​មាន​សុខភាព​ល្អ

៧. ព្យាបាល​ក្អក​ និង​ផ្តាសាយ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds