តុលាការខេត្តកពង់ស្ពឺ សម្រេច​ចោទប្រកាន់​លើលោកស្នងការរងផ្កាយមួយ ពីបទ «ទ្វេ​ពន្ធភាព»

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​បាន​បញ្ចប់​នីតិវិធី នៃ​ការ​ស៊ើបសួរ ពេញ​មួយ​ថ្ងៃ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​សម្រេច​ចោទប្រកាន់​លើ​ឈ្មោះ ង៉ា​ម រី ហៅ ឃុ​ត វ​ឌ្ឍ​នា ពី​បទ ទ្វេ​ពន្ធភាព ប្រព្រឹត្ត​នៅ​ភូមិ​ស្រែ​ថ្នល់ សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៤ តាម​មាត្រា​០៤ និង​មាត្រា​០៩ នៃ​ច្បាប់​ឯក​ពន្ធភាព។

លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញា​រង អម​អយ្យការ​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​ជា​អ្នកនាំពាក្យ បានអោយដឹងថា ព្រះរាជអាជ្ញា បាន​បញ្ចប់​នីតិវិធី​ស៊ើបសួរ​លើ​ឈ្មោះ ង៉ា​ម រី ហៅ ឃុ​ត វ​ឌ្ឍ​នា ដោយ​ក្នុង​នោះ បាន​ធ្វើការ​ចោទប្រកាន់​ពី​បទ ទ្វេ​ពន្ធភាព តាម​មាត្រា​០៤ និង​មាត្រា​០៩ នៃ​ច្បាប់​ឯក​ពន្ធភាព ។

យោង​តាម​ច្បាប់​ស្តី​ពី​ឯក​ពន្ធភាព ​មាត្រា​៤ ៖ ទ្វេ​ពន្ធភាព​ជា​ចំណងអាពាហ៍ពិពាហ៍​ដែល​បុរស​មាន​ប្រពន្ធ​ពីរ ឯ​ស្ត្រី​មាន​ប្តី​ពីរ​។ ត្រូវ​ចាត់​ទុក​ថា​មាន​ពិរុទ្ធ​ក្នុង​បទ​ទ្វេ​ពន្ធភាព បុរស ឬ​ស្ត្រី​ណា ដែល​មាន​ចំណងអាពាហ៍ពិពាហ៍​ពី​មុន​មិន​ទាន់​រលាយ​នៅឡើយ ហើយ​ទៅ​ចុះបញ្ជី​អាពាហ៍ពិពាហ៍​ថ្មី​មួយទៀត​។ អ្នកសមគំនិត​ត្រូវ​មានទោស​ដូច​គ្នា ។ មាត្រា​០៩  ជន​ណា​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា​៤ នៃ​ច្បាប់​នេះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ ដល់​១​ឆ្នាំ និង​ផ្ដន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី ២០០,០០០​រៀល ដល់​១,០០០,០០០​រៀល ឬ​ផ្ដន្ទាទោស​ណាមួយ នៃ​ទោស​ទាំង​ពីរ ។

លោក ទិន សុចិ​ត្រា អ្នកនាំពាក្យ​រូប​នេះ បាន​បន្ថែម​ថា ពេល​នេះ​សំណុំរឿង​កំពុង​ស្ថិត​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ ដើម្បី​បន្ត​ស៊ើបសួរ​លើ​សំណុំរឿង​របស់​ឈ្មោះ ឃុ​ត វ​ឌ្ឍ​នា ហៅ ង៉ា​ម រី ។

សូម​រំលឹក​ផង​ដែរ​ថា លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ម រី ហៅ ឃុ​ត វ​ឌ្ឍ​នា មាន​តួនាទី​ជា​ស្នងការ​រង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ទទួល​ផែន​អន្តរាគមន៍​។ លោក​ត្រូវ​បាន​ឃាត់ខ្លួន កាលពី​ព្រលប់​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២៤ តាម​បណ្តឹង​របស់​ភរិយា​ដើម​របស់​លោក ។

លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ម រី ត្រូវ​ភរិយា​ដើម​ប្តឹង បន្ទាប់​ពី​លោក​បាន​ក្លែង​ឯកសារ ហើយ​រៀប​ការ​ជាមួយ​នារី​ម្នាក់​ទៀត ដែល​ជា​អាជីវករ​លក់​បាយ​នៅ​ក្នុង​សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដោយ​មិន​ទាន់​បាន​លែងលះ​ដាច់ស្រេច​។ នៅ​ក្នុង​ឯកសារ​ក្លែង​លោក ង៉ា​ម រី បាន​ប្តូរ​ឈ្មោះ​ពី ង៉ា​ម រី ទៅ​ជា ឃុ​ត វ​ឌ្ឍ​នា និង​បាន​បញ្ជាក់​ភាព​ពោះម៉ាយ ដោយ​លោក ហែ​ន កន ចៅសង្កាត់​បឹង​សាឡា​ង រាជធានី​ភ្នំពេញ ។

លោក​ឧត្តមសេនីយ៍ត្រី ង៉ា​ម រី ហៅ ឃុ​ត វ​ឌ្ឍ​នា ត្រូវ​បាន​ឯកភាព​ឱ្យ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នារី​ម្នាក់ ដែល​ជា​ភរិយា​ក្រោយ ដោយ​លោក​ចៅសង្កាត់​កណ្តោលដុំ កាលពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៤ ហើយ​ពិធី នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ទី​១៨-១៩ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្ទះ​ខាង​ស្រី ក្នុងភូមិ​ស្រែ​ថ្នល់ សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ៕ភ្ញាក់ផ្អើល! អ្នកបើកឡាន ឲ្យអនុប្រធានតុលាកាខេត្តកំពង់ស្ពឺ  បានឆ្លងកូវីដស្លា​ប់ អត់ដឹងខ្លួន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds