ថៃ បានជះលុយជិត 1លានដុល្លារ ដាំដើមឈើ 10ម៉ឺនដើមនៅទីក្រុងបាងកក ព្រោះតែរឿងមួយនេះ…

រដ្ឋបាលក្រុងបាងកក (BMA) គ្រោងនឹងចំណាយថវិកាចំនួន ៣០លានបាត (ប្រហែល ៩៤២,០០០ ដុល្លារអាមេរិក) ក្នុងការដាំដើមឈើចំនួន ១០០,០០០ ដើមនៅឆ្នាំនេះ ដើម្បីបង្កើនបរិស្ថានបៃតងនៅទីក្រុងបាងកក។ ដើមឈើដំបូងចំនួន ៥០,០០០ដើម ដែលត្រូវការថវិកា ៥លានបាត ត្រូវបានដាំនៅសួនសាធារណៈ និងការិយាល័យរបស់រដ្ឋ។ ការដាំដើមឈើទី ២ ចំនួន ៥០,០០០ដើម ដែលទាមទារប្រាក់ ២៥លានបាត នឹងត្រូវដាំដុះដោយការិយាល័យស្រុកចំនួន ៥០ នៅលើដីរបស់អង្គការឯកជន វត្តអារាម សាលារៀន និងតាមបណ្តោយឆ្នេរ Bang Khun Thien ។

លេខាធិការអចិន្ត្រៃយ៍រង BMA លោក Wiparat Chaiyanukij និយាយថា គម្រោងដែលមានការយល់ព្រមពីអភិបាលនេះនឹងត្រូវបែងចែកជា ២ ដំណាក់កាល។ បច្ចុប្បន្នទីក្រុងបាងកកមានបរិស្ថានបៃតងចំនួន ៣,២០០ហិកតា នៅតាមឧទ្យានសាធារណៈ និងសួនច្បារក្រុង ពោលគឺមានសមាមាត្រ ៦.២ម៉ែត្រការ៉េ ខណៈដែលក្រោមស្តង់ដារបស់អង្គការសុខភាពពិភពលោក គឺត្រូវការទំហំ ៩ម៉ែត្រការ៉េ សម្រាប់មនុស្សម្នាក់។

BMA បាននិងកំពុងអនុវត្តន៍នូវដំណោះស្រាយចំនួន ៣ ដើម្បីលើកកម្ពស់បរិស្ថានបៃតងរួមមាន៖ ការស្វែងរកដីទំនេរនៅក្រោមការថែទាំរបស់រដ្ឋ ហើយប្រែក្លាយវាទៅជាការប្រើប្រាស់ជាសាធារណៈ, បង្កើនចំនួនឧទ្យាន ដែលនាពេលបច្ចុប្បន្នមានត្រឹមតែ ៣៥ និងលើកទឹកចិត្តដល់វិស័យឯកជនឱ្យបន្ថែមនូវបរិស្ថានបៃតងទៅក្នុងស្ថាប័នរបស់ពួកគេ និងដើម្បីជួយគាំទ្រកម្មវិធីរបស់រដ្ឋបាលក្រុងបាងកកជាទូទៅ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds