រសៀលនេះកីឡាករអេឡិច សាន់ត្រូ នឹងទទួលលិខិតសញ្ជាតិខ្មែរជាផ្លូវការ

(ភ្នំពេញ)៖ បន្ទាប់ពីព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោកគ្រួសារកីឡាករជនជាតិប្រេស៊ីល លោកអេ ឡិចសាន់ត្រូ សាទីស្កាឌឺមែនដិនតា នៅថ្ងៃនេះ អាឡិចនឹងទៅទទួលលិខិតសញ្ជាតិខ្មែរជាផ្លូវការ។

ពិធីទទួលលិខិតផ្លូវការសញ្ជាតិខ្មែរ ធ្វើឡើងនៅក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ KKIF ហើយនៅថ្ងៃជាមួយគ្នានោះ សម្រាប់បងប្អូនដែលតែងតែគោរពស្រឡាញ់ និងគាំទ្រក៏អាចមកថតរូបជាមួយគាត់ផ្ទាល់បានដោយឥតកំណត់ចាប់ពីម៉ោង៤រសៀលតទៅ។

តាមរយៈទំព័រហ្វេសបុករបស់លោកឧកញ៉ា ស្រីចាន់ថន បានអោយដឹងថា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទ្រង់បានប្រោសប្រទានសញ្ជាតិខ្មែរ ដល់កីឡាករប្រដាល់គុនខ្មែរ សញ្ជាតិ ប្រេស៊ីល អេឡិច សាន់ដ្រូ។
ជាមួយគ្នានេះដែរលោកឧកញ៉ា ស្រី ចាន់ថន ក៏សម្តែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកទាំងពីរបានជួយជ្រុមជ្រែង ខ្នះខ្នែងធ្វើយ៉ាងណាដើម្បីផ្តល់ឲ្យនៅសញ្ជាតិខ្មែរដល់កីឡាករ អេឡិច សាន់ដ្រូ ទទួលបានសញ្ជាតិខ្មែរតាមសេចក្តីប៉ងប្រាថ្នារបស់កីឡាករ សញ្ជាតិប្រស៊ីលរូបនេះ។
បើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fast News ទទួលបាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កីឡាករអេឡិចសាន់ត្រូ ជនជាតិប្រេស៊ីល សញ្ជាតិប្រេស៊ីល កើតថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៩៥ នៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល និងបានប្តូមកឈ្មោះខ្មែរថា សែន ចន្ទ័រិទ្ធីស័ក្ក៕អាចជារូបភាពនៃ កំណត់ហេតុប្រចាំថ្ងៃ, សៀវភៅ, កន្ទុយសំបុត្រ និង អត្ថបទ
អាចជារូបភាពនៃ 3 នាក់, ពុកចង្ការ និង អត្ថបទ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds