ប្រាសាទអង្គរវត្ត» ជាប់​ជាទី​តាំង​ដ៏​ល្អ​បំផុត​ចំណាត់ថ្នាក់​លេខ១ សម្រាប់​មើល​ថ្ងៃ​រះ​នៅ​អាស៊ីអាគ្នេយ៍​និង​ពិភពលោក

តាមរយៈ​គេហទំព័រ Mornings.co.uk ដែល​ប្រមូល​ទិន្នន័យ និង​ស្វែងរក​ពាក្យ​គន្លឹះ «ថ្ងៃ​រះ» នៅក្នុង​ប្រទេស​ប្រមាណ៧២ នៅ​ជុំវិញ​ពិភពលោក ក្នុងនោះ​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា បាន​ជាប់​ជាទី​តាំង​ដែល​ទទួលបាន​ការលើក​ឡើង​ច្រើនជាងគេ និង​ចាត់ទុកថា​ជា​កន្លែង​ដែល​ល្អ​បំផុត​សម្រាប់​ការមើល​ថ្ងៃ​រះ។
នៅក្នុង​នោះ ប្រទេស​កម្ពុជា​ដែលមាន​ទីតាំង​សំខាន់​អាច​មើល​ថ្ងៃ​រះ ឬក៏​ព្រឹត្តិការណ៍ សម​រាត្រី គឺ​ជាប់​នៅលើ​កំពូល​តារាង​ដែលមាន​អាត្រា​អ្នក​លើក​យកមក​និយាយ​ដល់​ទៅ 10404 ដង ហើយ​ចំណាត់ថ្នាក់​លេខ ៤ បាន​ទៅលើ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ប្រសាទ Borobudur ចំណាត់ថ្នាក់​លេខ ៧ បាន​ទៅលើ​ប្រទេស​មី​យ៉ាន់​ម៉ា​នៅ​ប្រាសាទ Bagan ប្រទេស​វៀតណាម​ទទួលបាន​ចំណាត់ថ្នាក់​លេខ ១២ នៅ​តំបន់​វាល​ខ្សាច់​សក្បុស រីឯ​ចំណាត់ថ្នាក់​លេខ ១៥ បាន​ទៅលើ​ប្រទេស​ម៉ាឡេស៊ី​នៅ​តំបន់ភ្នំ Kinabalu ចំណាត់ថ្នាក់​ទី ២១ ប្រទេស​ឡាវ ភ្នំ Phousi ចំណាត់ថ្នាក់​ទី ២២ ប្រទេស​ហ្វីលីពីន​នៅ​ពពក​វិល Kiltepan ចំណាត់ថ្នាក់​ទី ២៦ បាន​ទៅលើ​ប្រទេស​ថៃ​នៅ​តំបន់​កោះ หลีเป๊ะ និង​ចំណាត់ថ្នាក់​ទី ៥៦ បាន​ទៅលើ​ប្រទេស​សិង្ហ​បុរី​នៅ​តំបន់​ឧទ្យាន Merlion Park។
សូមជម្រាបថា ជា​រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍ «សម​រាត្រី »តែងតែ​កើតមាន២ដង​នៅ​ប្រទេស​កម្ពុជា គឺ​នៅ​រដូវប្រាំង កើត​ទ្បើង​នៅ​ខែមីនា និង​សម​រាត្រី​រដូវវស្សា កើត​ទ្បើង​នៅ​ខែកញ្ញា។ ព្រឹត្តិការណ៍​ពិសេស​នេះ គេ​អាច​មើលឃើញ​ថ្ងៃ​រះ​ចំ​កណ្ដាល​នៃ​កំពូល​ប្រាសាទអង្គរវត្ត ដែល​ពិ​ចា​អច្ឆរិយ​អស្ចារ្យ​ហើយ​កើតមាន​តែ​នៅ​ប្រាសាទអង្គរវត្ត​នៃ​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ ចំណែកឯ​សំណង់​បុរាណ​ជាច្រើន​នៅ​ប្រទេស​ដទៃទៀត​ក្នុង​ពិភពលោក មិនអាច​រៀបចំ​ដូចនេះ​បានទេ៕អាចជារូបភាពនៃ 1​ នាក់, ប្រាសាទ និង មនុស្សច្រើនអាចជារូបភាពនៃ អក្សរ​ដែល​និយាយថា 'BEST PLACES το SEE THE SUNRISE IN SOUTHEAST ASIA Rank Sunrise Spot 1 4 Angkor Wat Mentions 10,404 Borobudur Temple Bagan Temples 1,600 White Sand Dunes 797 Mount Kinabalu 347 7 12 15 21 22 26 56 Mount Phousi 295 222 Kiltepan Ko Lipe 220 Merlion Park 190 30 Mornings.co.uk gathers data on prime sunrise locations by searching for the keyword" sunrise in72 worldwide. place receiving the most mentions in their reviews deemed the best spot enjoy the sunset sunrise Source: Mornings.co.uk seasia stats
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds