អគ្គិភ័យឆាបឆេះទីលានបាញ់កាំភ្លើងមួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យតែគ្មានអ្នករបួសនោះទេ

(រាជធានីភ្នំពេញ)៖ នៅវេលាម៉ោង​ ១១៖០០​នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ មានករណីអគ្គីភ័យមួយ​កន្លែងបានកើតឡើងនៅចំណុចទីលានបាញ់កាំភ្លើងភ្នំពេញ ដែលស្ថិតនៅ ភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ដែលជារបស់ម្ចាស់ទីតាំងឈ្មោះព្រំ ធា ភេទ​ ប្រុស អាយុ ៦៦​ ឆ្នាំ ជនជាតិ ខ្មែរ​ តួនាទីជា​ទីប្រឹក្សាក្រសួងមហាផ្ទៃ។ អគ្គិភ័យនេះ កើតឡើងបណ្ដាល​មក​ពីការ​ឆ្លងចរន្តអគ្គិសនី។

សូមបញ្ជាក់ថា ទីតាំងដែលរងឆាបឆេះជាប្រភេទសំណង់ថ្មប្រក់ស័ង្កសីទំហំ ២៣ម៉ែត្រ x ៧៧ម៉ែត្រ។ អគ្គិភ័យនេះបានបង្កឱ្យឆេះផ្នែកខាងក្រោយនៃទីលានបាញ់កាំភ្លើងទំហំ ១៤ម៉ែត្រx ២៣ម៉ែត្រ អស់មួយផ្នែកខាងក្រោយ ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ និងពុំបណ្ដាលឱ្យមានអ្នកស្លាប់ និងអ្នករងគ្រោះនោះទេ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open