មនុស្ស៤នាក់ស្លាប់និង៨នាក់រងរបួសធ្ងន់-ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃនេះ

គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានកើតឡើងចំនួន ០៦លើក (យប់ ០៣លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៤នាក់ (ស្រី ០១នាក់), រងរបួសសរុប ០៨នាក់ (ស្រី ០៣នាក់), រងរបួសធ្ងន់ ០២នាក់ (ស្រី ០នាក់) រងរបួសស្រាល ០៦នាក់ (ស្រី ០៣ នាក់) និងមិនពាក់មួកសុវត្ថិភាព ០៧នាក់ (យប់ ០៤នាក់)។ នេះបើយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០២លើក (ស្លាប់ ០១នាក់), មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០១នាក់),ប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់), បត់/គ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់) និងកត្តាយាន ០១លើក (ស្លាប់ ០នាក់) ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds