បទល្មើសជលផលមួយឆ្នាំមាន ៣ពាន់ ៥៤ករណី

រដ្ឋបាលជលផលបានថ្លែងថា សំណុំរឿងបទល្មើសនេសាទនៅទូទាំងប្រទេសក្នុងមួយឆ្នាំកន្លងមកនេះ មានចំនួន ៣ពាន់ ៥៤ករណី បទល្មើសក្នុងឆ្នាំ២០២៣ ត្រូវគេរាយការណ៍ថា បានកើនឡើង ២៧៦ករណី បើប្រៀបធៀបឆ្នាំ២០២២។

យោងតាមរបាយការណ៍, គ្រាន់តែបទល្មើសនៅដែនសមុទ្រ មានចំនួន ១៩៧ករណី។ អាជ្ញាធរបានដុតកម្ទេចវត្ថុតាង ២ពាន់ ៨៤៩ករណី, បង្ក្រាបរបាំងស្បៃមុងជាង ១លានម៉ែត្រ និងបង្ក្រាបឧបករណ៍នានាផ្សេងៗទៀត។ រដ្ឋបាលជលផលបានធ្វើការពិន័យអន្តរការណ៍ចំនួន ១១៣ករណី ដែលមានទំហំទឹកប្រាក់ ជាង ៤១០លាន ៥៣ម៉ឺន ៨ពាន់ ៥០០រៀល និងបញ្ជូនជនសង្ស័យចំនួន ៦២នាក់ ទៅតុលាការ ខណៈ ៣៨នាក់ ត្រូវបានតុលាការសម្រេចដាក់ឱ្យជាប់ពន្ធនាគារ។

របាយការណ៍ដដែលបង្ហាញថា ប្រាក់ចំណូលបានពីវិស័យជលផល មានចំនួនជាង ៨២៨លានរៀល ដែលកើនលើសឆ្នាំមុនជាង ២០៥លានរៀល។ ចំណែកផលនេសាទមានចំនួន ៨៦ម៉ឺន ៦ពាន់ ២៥០តោន ដែលកើនឡើងចំនួន ៤ពាន់ ៥០តោន។

ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា ការបង្ក្រាបបទល្មើសនេសាទនៅជុំវិញបឹងទន្លេសាប មានការថយចុះបន្តិច ខណៈឆ្នាំ ២០២២ រដ្ឋបាលជលផលបង្ក្រាបបានច្រើន ហើយប្រជានេសាទមួយចំនួនបានស្ម័គ្រចិត្តប្រគល់ឧបករណ៍នេសាទមកឱ្យសមត្ថកិច្ច៕

បង្រ្កាបបទល្មើសជលផលនៅស្រុកឆ្លូងរឹបអូសឧបករណ៍នេសាទខុសច្បាប់បានជាច្រើនមុខ |  BayongTimes
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds