ក្រសួងបរិស្ថាន ៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា គឺនូវមានលក្ខណៈល្អប្រសើរ

ភ្នំពេញ៖ ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺនូវមានលក្ខណៈល្អនៅឡើយ។ ក្រសួងបរិស្ថានបានបញ្ជាក់ថា នារដូវរំហើយចាប់ពីខែធ្នូ មករា និងកុម្ភៈ រៀងរាល់ឆ្នាំ យើងពិនិត្យឃើញមានការកើនឡើងនូវកម្រិតភាគ ល្អិតនិចល PM2.5 នៅតាមតំបន់មួយ ចំនួនមូល ហេតុ ដោយសារការដុតព្រៃធ្វើចំការ ការឆេះទីលានចាក់សំរាម ការដុតសំណល់កសិកម្ម។ល។ ការបញ្ជាក់របស់ក្រសួងបរិស្ថាន គឺក្រោយពីការផ្សព្វផ្សាយរបស់ការសែតបាងកកប៉ុស្តិ ក្រោមចំណងជើងថា “កម្រិតភាគល្អិតនិចល PM2.5 មិនមានសុវត្ថិភាព នៅស្ធើគ្រប់ខេត្តទាំងអស់”។
ដោយឡែកនៅព្រឹកថ្ងៃចន្ទ មានខេត្តចំនួន ៤១ ក្នុងចំណោម ៧៧ខេត្ត ប្រទេសថៃបានឱ្យដឹងថា ត្រូវបាគ្របដណ្តប់ដោយភាគល្អិតនិចល PM2.5 លើកម្រិតសុវត្ថិភាព ដែលភាពច្រើននៅតំបន់ទំនាបកណ្តា លនៃប្រទេស។ កម្រិតមិនមានសុវត្ថិភាព PM2.5 មានពី 38.1 ទៅ 112.3 µg/m3 នៅក្នុងខ្យល់រយៈពេល ២៤ម៉ោង ដែលកម្រិតសុវត្ថិភាពនេះលើសពីការកំណត់របស់រដ្ឋាភិបាល ត្រឹម 37.5 µg/m3 ។ការស្រូបចូលតាមផ្លូវដង្ហើមភាគល្អិតនិចល PM2.5 ក្នុងលើសកម្រិត អាចបង្ករផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ វិធានការការពារ នៅពេលដែលកម្រិត PM2.5 កើនឡើងខ្ពស់ដល់កម្រិតគ្រោះថ្នាក់ ត្រូវដាក់ខ្លួនឱ្យស្ថិតនៅក្នងផ្ទះ ក្នុងករណីចាំបាច់ចេញទៅខាងក្រៅ ត្រូវពាក់ម៉ាស់ការពារប្រភេទ N95៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds