លោក ស សុខា ដកតំណែងស្នងការរងខេត្តព្រះសីហនុម្នាក់ ព្រោះល្មើសវិន័យនគរបាលជាតិ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដកហូតមុខតំណែងលោក ហម សុវណ្ណរិទ្ធ ពីស្នងការរងនៃស្នងការខេត្តព្រះសីហនុ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិ​១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ វរសេនីយ៍ត្រី ដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយលោកស សុខា កាលពីសប្តាហ៍មុន។

សេចក្តីប្រកាសនេះ បញ្ជាក់ថា ត្រូវផ្ទេរភារកិច្ចដោយបង្ខំចំពោះវរសេនីយ៍ត្រី ហម សុវណ្ណរិទ្ធ មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឱ្យទៅបម្រើការងារនោអង្គភាពអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលជាតិ។ សេចក្តីប្រកាសនេះត្រូវធ្វើឡើងចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

សូមរំលឹកផងដែរថា នៅក្នុងអាណត្តិទី៧ ដឹកនាំដោយរាជរដ្ឋាភិបាលថ្មីនេះ ជាពិសេសមួយរយៈចុងក្រោយ មានការបណ្តេញចេញ និងដកហូតតំណែងចំពោះមន្ត្រីជាច្រើនរូបដែលធ្វើខុសនឹងវិន័យកងកម្លាំងនគរបាលជាតិ។ ជាក់ស្តែង កាលពីថ្ងៃទី១ ខែមករា ដើមឆ្នាំ២០២៤ មន្ត្រីនគរបាលក្រោមឱវាទអគ្គស្នងការដ្ឋាននគរបាលជាតិចំនួន១០រូបបន្ថែមទៀត ត្រូវបានលោក ស សុខា បណ្ដេញចេញពីក្របខ័ណ្ឌ ក្រោយរកឃើញមានសារធាតុញៀន៕អាចជារូបភាពនៃ 1​ នាក់, ជើងតម្កល់ និង អត្ថបទ

អាចជារូបភាពនៃ 1​ នាក់អាចជារូបភាពនៃ អត្ថបទ
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds