ឆ្នាំ២០២៣ កម្ពុជា​ទទួលបានទឹកប្រាក់​​​ ១៧០០លានដុល្លារ ពីការនាំចេញអង្ករ​

ភ្នំពេញ៖ រយៈពេល១២ ខែ ​​ឆ្នាំ២០២៣ កម្ពុជា​ទទួលបានទឹកប្រាក់​​​ ១៧០០លានដុល្លារ ពីការនាំចេញអង្ករ​ជាង ៦៥​ម៉ឺនតោន និងស្រូវជាង ៤លានតោន​ នៅ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fast News ទទួលបាននៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ការនាំចេញអង្ករសំរាប់ឆ្នាំ ២០២៣ មានកំណើនលើបរិមាណ៣% និងបរិមាណទឹកប្រាក់មានកំណើន ១៣% បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ សេចក្តីជូនដំណឹងថា ពេញមួយឆ្នាំ២០២៣ ​កម្ពុជាបាននាំចេញអង្ករ​ចំនួន​ ៦៥៦ ៣២៣ តោន ​តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៣ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦១ ទទួលបានទឹកប្រាក់បានចំនួនជាង៤៦៦លានដុល្លារ​ ក្នុងនោះ​ការនាំចេញទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តហុងកុង បានចំនួន ២១២ ៧៥៦ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៣៨​លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៦ប្រទេស បានចំនួន ២៦៤ ៦៨៣ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៩១លានដុល្លារសហរដ្ឋអាមេរិក និងនាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន៧ ប្រទេស បានបរិមាណចំនួន ៩៣ ៣៧៦ តោន គិតជាទឹកប្រាក់ចំនួន ៦២ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា ​ចំនួន២៦ ប្រទេសបានចំនួន៨៥ ៥០៨ តោន ដែលគិតជាទឹកប្រាក់បានចំនួន៧៦ លានដុល្លារសហរដ្ឋ​អាមេរិក។

ចំពោះប្រភេទអង្ករដែលបាននាំចេញ ក្នុងនោះមាន អង្ករក្រអូបគ្រប់ប្រភេទចំនួន ៨២.២៩%, អង្ករសចំនួន១២.៩៤% , អង្ករ​ចំហ៊ុយ ២.៩២ %, អង្ករសរីរាង្គចំនួន ១.៦២%, អង្ករសគ្រាប់ខ្លីចំនួន ០.០៣% និងអង្ករដំណើបចំនួន ០.២០%។ កម្ពុជាក៏បាននាំចេញស្រូវចំនួន ៤ ៣៨៧ ៣៦៣ តោន ដែលគិតជាទឹកប្រាក់បានប៉ានប្រមាណជា ១.៣២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៦៤% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។ ការនាំចេញស្រូវមានការកើនឡើងលើបរិមាណចំនួន ២៦.៥០% និង ទឹកប្រាក់មានកំណើនចំនួន ៥៦.៦៩% បើធៀបរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២២​៕ការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង ២២ ម៉ឺនតោន  នៅក្នុងរយៈពេល ៤ ខែឆ្នាំនេះ កើនឡើងប្រមាណ ១៥ ភាគរយ - KHMER SME

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds