សម្តេច ម៉ែន សំអន ណែនាំដល់ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តក្រចេះ ត្រូវអនុវត្តន៍ភារកិច្ចសំខាន់៣

ក្រចេះ៖ ថ្លែងក្នុងអញ្ជើញជាអធិបតីពិធីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តក្រចេះ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំដល់ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តក្រចេះ ត្រូវអនុវត្តន៍ភារកិច្ចសំខាន់៣ គឺ គាំទ្រ និងចូលរួមជាមួយ អង្គការចាត់តាំងគណបក្សនៅមូលដ្ឋាន។

ភារកិច្ចសំខាន់៣ រួមមាន៖ ១ ពង្រឹងអង្គការចាត់តាំងគណបក្សនៅថ្នាក់ក្រោមជាតិ ទាំងវិស័យនយោបាយ សតិអារម្មណ៍ ចាត់តាំង និងហិរញ្ញវត្ថុ។ ពង្រឹងគណបក្សលើវិស័យនយោបាយ គឺធ្វើឲ្យអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់បានយល់ជ្រួតជ្រាបច្បាស់អំពីកម្មវិធីនយោបាយ គោលនយោបាយ គោលការណ៍ និងសេចក្តីសម្រេចនានារបស់គណបក្ស ហើយផ្អែកលើមូលដ្ឋាន នោះដាក់ចេញនូវផែនការ និងវិធានការនានាដើម្បីដឹកនាំអនុវត្តឲ្យទៅជាសកម្មភាពជាក់ស្តែងប្រកបដោយប្រសិទ្ធភាព ។

២- រៀបចំផែនការសកម្មភាព ដើម្បីអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតនីមួយៗ តាមសេចក្តីសម្រេចរបស់ គណៈអ ចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល។

៣- ធ្វើជាស្នូលនៃសាមគ្គីភាព ឯកភាពផ្ទៃក្នុងរបស់ គណបក្ស និងធ្វើជាគំរូដល់សមាជិក និងអ្នកគាំទ្រគណបក្ស ក៏ដូចជា មហាជនទូទៅ ព្រមទាំងខិតខំកសាងទំនាក់ទំនងល្អជាមួយ មហាជន និងធ្វើអំពើល្អជាមួយប្រជាជនគ្រប់មជ្ឈដ្ឋាន សំដៅលើកកម្ពស់ប្រជាប្រិយភាពរបស់គណបក្សក៏ដូចជាដើម្បីទាក់ទាញការគាំទ្របន្ថែមទៀតពីសំណាក់មហាជន ចំពោះ គណបក្សប្រជាជនកម្ពុជា ។

តាមរយៈសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ត្រូវបានតែងតាំង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានសមាជិកគណៈកម្មការកណ្តាល ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តក្រចេះ, លោក សរ ចំរុង សមាជិកគណៈកម្មការកណ្តាល ជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds