អភិបាលក្រុងកែបមួយរូបនិងនាយករដ្ឋបាលមួយរូបត្រូវបានអង្គភាពប្រឆាំងអំពើរពុករលួយ(ACU)ឃាត់ខ្លួន

ខេត្តកែប៖ លោក ខេង យ័ន អភិបាលក្រុងកែប និង នាយករដ្ឋបាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ប៉ុន្តែមិនទាន់មានប្រភពអះអាងថា សមត្ថកិច្ច ខាងណាឃាត់ខ្លួន ឱ្យច្បាស់នោះទេ ខណៈអ្នកនាំពាក្យមិនទាន់បញ្ជាក់ផ្លូវការនៅឡើយ។

លោក ប៊ុន យោង អ្នកនាំពាក្យរដ្ឋបាលខេត្តកែប នៅល្ងាចថ្ងៃទី២ ខែមករានេះ បានអោយដឹងថា សមត្ថកិច្ចពិតជាឃាត់ លោក ខេង យ័ន អភិបាលក្រុងកែប និង នាយករដ្ឋបាលក្រុង ពិតប្រាកដមែន កាលពីម៉ោងជាង ១១ព្រឹក ប៉ុន្តែមិនទាន់ដឹងថា សមត្ថកិច្ចខាងណាឃាត់ឱ្យពិតប្រាកដនោះទេ។

លោក ប៊ុន យោង បន្តថា ៖«កុំថាឡើយខេត្ត មិនទាន់ទទួលព័ត៌មានច្បាស់លាស់ សូម្បីប្រពន្ធ លោក ខេង យ័ន ក៍មិនទាន់ដឹងដែរ»។

ប្រភពបង្ហើបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចូលទៅចាប់ខ្លួនមន្ត្រីទាំងពីរនាក់ នៅសាលាក្រុងកែបភ្លាមៗ បន្ទាប់ពីលោក ខេង យ័ន អភិបាលក្រុងកែប បានបញ្ចប់កិច្ចប្រជុំមួយនាព្រឹកមិញនេះ។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ សុំមិនធ្វើអត្ថាធិប្បាយជុំវិញព័ត៌មាននេះទេ ដោយលោកបញ្ជាក់ប្រាប់ លោកនឹងផ្ដល់ដំណឹងឱ្យពេលក្រោយ ខណៈពេលនេះ លោកជាប់សុំច្បាប់ឈប់សម្រាក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds