ពលករខ្មែរនៅកូរ៉េខាងត្បូង អាចចាប់ផ្ដើមមកទទួលសេវាធ្វើលិខិតឆ្លងដែនធម្មតាបាន

ភ្នំពេញ៖ ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉ទាំងអស់អាចមកទទួលសេវាធ្វើលិខិតឆ្លងដែនធម្មតា រយៈពេល ៤ខែ ចាប់ពីខែមករា ឆ្នាំ២០២៤ នេះតទៅ។ នេះបើតាមការជូនតំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២ មករា ឆ្នាំ២០២៤។

ការផ្តល់សេវាធ្វើលិខិតឆ្លងដែននៅស្ថានទូតនេះស្របតាមអនុសាសន៍ណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការ ការសម្របសម្រួលធ្វើលិខិត ឆ្លងដែននៅក្រៅប្រទេសនេះ ដើម្បីកុំឱ្យពលករជួបការលំបាកធ្វើដំណើរមកកម្ពុជា ក្នុងការធ្វើលិខិតឆ្លងដែន។

បើតាមក្រសួងការងារ សម្រាប់ព័ត៌មានលម្អិតអំពីកាលបរិច្ឆេទ និងទីតាំងជាក់លាក់ សូមទំនាក់ទំនងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ (តាមរយៈទូរសព្ទលេខ +៨២ ០២ ៣៧៨៥ ១០៤១) ឬអនុព័ន្ធការងារអមស្ថានឯកអគ្គ រាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ (តាមរយៈទូរសព្ទលេខ +៨២ ០១០ ៨៨៩៨ ៨៦៤៤) នៅរៀងរាល់ម៉ោង ធ្វើការ។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតមកពីរោងចក្រ សហគ្រាសនានា ក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាឱ្យក្រសួងស្ថាប័ន ពាក់ព័ន្ធរៀបចំទីតាំងធ្វើលិខិតឆ្លងដែនកម្ពុជា នៅក្រៅប្រទេសដែលនឹង ចាប់ផ្ដើមពីប្រទេសកូរ៉េមុនគេ ព្រមទាំងបង្កើតកុងស៊ុល បន្ថែមនៅភាគខាងត្បូងប្រទេសថៃ ដើម្បីសម្រួលដល់ពលករ ឬប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេសក្នុងការទទួលសេវាផ្សេងៗ។

អាចជារូបភាពនៃ អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds